|

វិញ្ញាសាដ៏គួរឱ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា


អត្តពលិកអាស៊ីអាគ្នេយ៍នឹងប្រជែងយកភាពលេចធ្លោលើកីឡាជាង៣០ប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបើកជាផ្លូវការនៅថ្ងៃនេះ និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ស៊ីហ្គេមមានកម្មវិធីដែលអាចបត់បែនបាន ដែលរួមបញ្ចូលប្រភេទកីឡាដែលជាការស្នើសុំរបស់ម្ចាស់ផ្ទះ ហើយក៏អនុញ្ញាតឱ្យមានវិញ្ញាសាក្នុងតំបន់ និងថ្មីៗផងដែរ។ ខាងក្រោមនេះគឺជាវិញ្ញាសារដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា៖

១. គុនខ្មែរ
នេះគឺជាវិញ្ញាសារ ដែលម្ចាស់ផ្ទះកម្ពុជាបានស្នើបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ខណៈដែលអ្នកគាំទ្រថៃមួយចំនួន សម្ដែងក្ដីមិនសប្បាយចិត្តដែលម្ចាស់ផ្ទះបញ្ចូលគុនខ្មែរ ឬប្រដាល់សេរី ជាកីឡាប្រយុទ្ធក្នុងកម្មវិធី ដោយគេគិតថាគុនខ្មែរ មានប្រភពចេញពីមួយថៃដែលជាមរតករបស់ពួកគេ។ ជាមួយគ្នានេះ ថៃមិនបានបញ្ជូនកីឡាករចូលរួមប្រកួតក្នុងវិញ្ញាសាគុនខ្មែរនេះទេ ដោយពួកគអះអាងថា មិនមានការទទួលស្គាល់ជាអន្តរជាតិ។

២. គុនល្បុក្កតោ
គុនល្បុក្កតោ សិល្បៈក្បាច់គុនបុរាណខ្មែរ ដែលមានអាយុកាលជាង ១,០០០ឆ្នាំមកហើយ។ ស្នៀតគុនជាច្រើនជាគ្រឿងការពារ រួមបញ្ចូលការវាយប្រយុទ្ធដូចជាសត្វតោ ធ្វើឱ្យកីឡានេះអាចបង្ហាញខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូបានមួយឆ្នាំប៉ុណ្ណោះ។ អង្គការយូណេស្កូបានហៅគុនល្បុក្កតោថា “តំណាងនៃតម្លៃសង្គម វប្បធម៌ និងសាសនារបស់ប្រទេសកម្ពុជា” ។

៣. Teqball
ផ្ទុយពីក្បាច់គុនល្បុក្កតោបុរាណ ដែលមានឫសគល់ក្នុងស្រុក Teqball ត្រូវបានបង្កើតថ្មីដូចឆ្នាំ ២០១២នៅប្រទេសហុងគ្រី។ កីឡាប្រភេទនេះ លេងនៅលើតុកោងពិសេស វាគឺជាការប្រកួតដែលរួមបញ្ចូលគ្នានូវធាតុផ្សំនៃកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ ដែលទាមទារភាពរហ័សរហួន ភាពរឹងមាំ និងការទាត់ ដោយកាយសម្ព័ន្ធ។ ក្រុមបាល់ទាត់អន្តរជាតិកំពូលៗ រួមទាំងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់មានទំនាក់ទំនងលើហ្គេម Teqball អំឡុងពេលសម្រាកពេលហ្វឹកហាត់ ហើយវីរបុរសដូចជា Ronaldinho បានក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ការប្រកួតនេះ។ វាក៏នឹងក្លាយជាកីឡាបង្ហាញនៅស៊ីហ្គេម ព្រោះវាស្វែងរកការទទួលស្គាល់មេដាយក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗជុំវិញពិភពលោក។

៤. Arnis
ក្បាច់គុនប្រើដំបងរបស់ហ្វីលីពីនបានត្រលប់មកវិញម្តងទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានបង្ហាញខ្លួនតែក្នុងឆ្នាំ២០០៥ និងឆ្នាំ២០១៩ ពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះហ្គេម។ នៅក្នុង Arnis អ្នកលេងពីរនាក់ពាក់អាវពាសដែក និងមួកសុវត្ថិភាពព្យាយាមវាយគ្នាទៅវិញទៅមកដោយដំបងដែលធ្វើពីផ្តៅ។ វាជាកីឡា ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងក្បាច់គុនដំបង ល្បុក្កតោដែរ។

៥. chinlone
chinlone មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងភូមិនៃប្រទេសមីយ៉ាន់ម៉ា វាគឺជាល្បែងនៃកិច្ចសហប្រតិបត្តិការជាក្រុម។ ចំពោះការលេង គឺលេងម្ខាង ៦នាក់ ដោយអ្នកលេងត្រូវឈរជារង្វង់មូល ដែលមានអង្កត់ផ្ចិត ៦,៧ ម៉ែត្រ (២២feet)។ សីនេះ គេលេងដោយប្រើជើងមានស្ទីលពែនប៉ែងទាត់ធម្មតាប្រើជង្គង់។ ក្រៅពីនេះអាចប្រើក្បាលក្នុងការបញ្ជូន ការប្រើស្មា សរុបទៅមានស្ទីលលេងរហូត ជាង ២០០ ស្ទីលឯណោះ។ ក្នុងការប្រកួតនីមួយៗ ក្នុងមួយសិនមាន ១០នាទី សម្រាក ២នាទី។ បើក្រុមណាលេងបានច្រើនជុំជាងនោះ គឺជាអ្នកឈ្នះ ដូច្នេះកីឡាករត្រូវប្រយ័ត្នទាំងការចេញដំណើរ និងចេះជ្រើសរើសរកស្ទីលណាដែលដឹងថា សមាជិកក្រុមរបស់ខ្លួនចេះស្ទាត់ជំនាញ៕

ប្រភព៖ bangkok post