«ការដែលឥណ្ឌាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក គឺជាការអង្គុយលើគ្រាប់បែកពេលវេលា»


យោងតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោករបស់អង្គការសហប្រជាជាតិ (UNFPA) សម្រាប់ឆ្នាំ ២០២៣ បានបង្ហាញថា ឥណ្ឌាគ្រោងនឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ដែលមានប្រជាជនជិត ៣ លាននាក់បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំនេះ។

ទិន្នន័យឆ្នាំ ២០២១ ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ប្រជាជនឥណ្ឌាដែលមានអាយុធ្វើការមានចំនួនជាង ៩០០ លាននាក់។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនដល់ជាង ១ ពាន់លាននាក់ក្នុងមួយទសវត្សរ៍ក្រោយនេះបើយោងតាមរដ្ឋាភិបាលឥណ្ឌា។ តាមការព្យាករណ៍ ប្រជាជនឥណ្ឌានៅពាក់កណ្តាលឆ្នាំនឹងកើនឡើងដល់ ១.៤២៨៦ពាន់លាន ធៀបនឹង ១.៤២៥៧ពាន់លាន របស់ចិន តិចជាង ២.៩ លាននាក់។

ជុំវិញកំណើននេះ អ្នកជំនាញបានព្រមានថាចំនួនទាំងនេះអាចក្លាយជាការទទួលខុសត្រូវ ប្រសិនបើអ្នកបង្កើតគោលនយោបាយមិនបង្កើតការងារគ្រប់គ្រាន់ ខណៈដែលប្រជាជនឥណ្ឌាកាន់តែច្រើនឡើងៗ មិនបានស្វែងរកការងារធ្វើនោះទេ ដោយសារកង្វះឱកាស និងប្រាក់ឈ្នួលទាប។ ការណ៍នេះ គឺឥណ្ឌាកំពុងអង្គុយនៅលើគ្រាប់បែកពេលវេលា ពោលគឺអាចនឹងមានភាពចលាចលក្នុងសង្គម ប្រសិនបើមិនអាចបង្កើតការងារបានគ្រប់គ្រាន់ក្នុងរយៈពេលដ៏ខ្លី។

ខណៈពេលដែលការឈានដល់ចំណុចសំខាន់នៃមនុស្ស ៨ ពាន់លាននាក់នៅលើភពផែនដី គឺជាការរំលឹកថា ក្តីបារម្ភអំពីចំនួននេះបានបង្កើនការថប់បារម្ភក្នុងចំណោមរដ្ឋាភិបាល និងជំរុញឱ្យមានការអនុម័តគោលនយោបាយ ដែលកំណត់អត្រាបង្កកំណើតរបស់ប្រជាជន។ ជាមួយគ្នានេះ ពិភពលោកដែលមានចំនួនប្រជាជនច្រើនលើសលប់ តាមរបៀបណាក៏ដោយ នៅពេលដែលចំនួនមនុស្សកើនឡើង សិទ្ធិ និងសក្ដានុពលរបស់បុគ្គលនឹងធ្លាក់ចុះយ៉ាងងាយផងដែរ៕

ប្រភព៖ CNN