សមិទ្ធផលដ៏ត្រចះត្រចង់មួយដែលនៅសល់ បន្ទាប់ពីបេះដូងក្រដាសត្រូវបានប្រមូលចេញពីបរិវេណប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បេះដូងច្រើនជាងគេលើពិភពលោក (Largest Display of Origami Hearts) ចំនួន ៣,៩១៧,៨០៥បេះដូង ត្រូវបានប្រមូលរៀបចំ ដលចេញពីបរិវេណប្រាសាទអង្គរវត្តហើយ បន្ទាប់ពីបានតាំងបង្ហាញខ្លួនជាសួនបេះដូវយ៉ាងស្រស់ស្អាតអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។
បេះដូងក្រដាស ដែលកើតចេញពីចេញពីក្ដីស្រលាញ់ ឆន្ទៈនៃប្រជាជនមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ ក្រោយពីសួនបេះដូងនេះ ត្រូវបានប្រមូលរៀបចំទុក និងដកចេញពីបរិវេណអង្គរ បានបន្សល់ទុកនូវសមិទ្ធផលដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន គឺស្មារតីលះបង់របស់យុវជនកម្ពុជាចំពោះប្រទេសជាតិ និងប្រជាជន។ ស្មារតីនៃភាសាបេះដូងនេះ នឹងនៅដិតដាមជាមួយកម្ពុជា ផ្ដល់នូវការចងចាំគួរជាទីមោទកនូវពេលវេលាមួយ ដែលយើងបានរួមគ្នាបង្ហាញពីកិត្យានុភាពនៃការរួបរួមសាមគ្គីរបស់ប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសតូច តែមានបេះដូងធំ។
គួរបញ្ជាក់ថា បេះដូងចំនួនជាង ៣លានបេះដូងនេះ គឺជាសមិទ្ធផល ដែលកម្ពុជាបានបំបែកកំណត់ត្រាពិភពលោកពីស្ថាប័ន Guiness World Records នៃយុទ្ធនាការ Beyond The Games កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលជាការបង្ហាញពីទំហំទឹកចិត្ត ការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕
រូបភាព: BTV News