|

កំណត់ត្រាថ្មីដែលមិនទាន់មានសោះ ក្រោយចប់វគ្គទី១រវាងកម្ពុជា និងមីយ៉ាន់ម៉ា?


គិតចាប់ពីថ្ងៃបើកឆាកដំបូងនៃការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសក្រោមអាយុ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននេះ យើងសង្កេតឃើញថា មិនទាន់មានកីឡាករប្រទេសណាបានទាត់បញ្ចូលទីគូប្រកួតក្រោម១នាទីឡើយ។ ប៉ុន្តែក្នុងវគ្គដណ្តើមយកមេដាយសំរឹទ្ធរវាងកម្ពុជា និងមីយ៉ាន់ម៉ានារសៀលថ្ងៃទី១០ ខែធ្នូនេះ កីឡាករវ័យក្មេងកម្ពុជា សៀង ចន្ធា បានបំបែកកំណត់ត្រាថ្មីដែលមិនធ្លាប់មានក្នុងព្រឹត្តិការណ៍នេះ ដោយស៊ុតបញ្ចូលទីមីយ៉ាន់ម៉ាលឿនបំផុតត្រឹមតែ១៩វិនាទីក្នុងវគ្គទី១៕

តោះ! រង់ចាំលទ្ធផលបញ្ចប់ការប្រកួតទាំងអស់គ្នា!

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា