ព្រាប Nicobar ជាបក្សីកម្រនិងជិតផុតពូជ


ប្រភេទបក្សីធំៗ (dodo bird) បានផុតពូជជាយូរណាស់មកហើយ ប៉ុន្តែវានៅមានសន្តានផ្សេងទៀតដែលស្ថិតក្នុងអំបូរតែមួយបន្តមានវត្តមាននៅលើផែនដី។ ព្រាប Nicobar គឺជាបក្សីដ៏កម្រមួយប្រភេទ។ បក្សីនេះ មានលក្ខណៈល្អឆើត ដោយមានពណ៌ខៀវដូចឥន្ធនូ លាយជាមួយនឹងពណ៌ទង់ដែងនិងបៃតង។ លើសពីនេះ វាមានជើងក្រហមឆ្អិនឆ្អៅ និងមានកន្ទុយស ។ ពណ៌របស់បក្សីនេះវិវត្តទៅតាមកន្លែងដែលវាស្នាក់អាស្រ័យ Nicobar រស់នៅតាមតំបន់កោះដាច់ស្រយាលឆ្ងាយពីសត្វផ្សេងទៀត។

ការរស់នៅដាច់តែឯងនេះហើយ ធ្វើឱ្យបក្សីប្រភេទនេះ មានពណ៌សម្បុរប្លែកស្អាត ពុំសូវធ្លាប់ឃើញ។ ព្រាប Nicobar ភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេហ៍និងអាស៊ីប៉ាស៊ីហ្វិក។ វាមានវត្តមាន ចាប់ពីប្រជុំកោះ Nicobar របស់ប្រទេសឥណ្ឌា រហូតដល់ប្រទេសប្រទេសថៃ និង ប្រទេស ប៉ាពូ ញូ គីនេ។ យ៉ាងណាក៏ដោយគេពុំបានដឹងចំនួនជាក់លាក់ណាមួយរបស់បក្សីនេះនៅឡើយទេ អ្វីដែលគេដឹងនោះគឺវាជាប្រភេទបក្សីដែលកំពុងរងការគម្រាមកំហែង និងជិតផុតពូជ ដោយសារបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់៕

ប្រភព៖ My Modern Met

បកប្រែ និងនិពន្ធដោយយុវជនស្ម័គ្រចិត្តប្រេនបូឌា Ngay Nai