|

ក្រុមកុមារកំព្រាកោះធំដឹកដៃគ្នាត្រៀមអង្រួនបណ្តាញ YouTube


មិនចម្លែកទេចំពោះវីដេអូដែលសម្តែងដោយក្រុមកុមារកម្ពុជាជាច្រើនក្រុម ដែលកំពុងផ្សព្វផ្សាយតាមបណ្តាញគណនី YouTube រៀងៗខ្លួន។

ទន្ទឹមនឹងនេះ ក្រុម LR ឬក្រុមសម្តែងកុមារកោះធំ ក៏កំពុងតែត្រៀមខ្លួនបង្ហាញវីដេអូថ្មីៗ ប្លែកៗរបស់ខ្លួនជូនទៅដល់ប្រិយមិត្តនិយមកំសាន្តលើបណ្តាញ YouTube និង Facebook ផងដែរ។

មកទល់ពេលនេះ ក្រុមសម្តែងកុមារកោះធំទើបតែមានវីដេអូរឿងខ្លីចំនួន២នៅក្នុងដៃនៅឡើយទេ ហើយត្រៀមចេញផ្សាញវីដេអូថ្មីមួយទៀត ដែលបង្កប់ទៅដោយសារអប់រំជ្រាលជ្រៅជូនដល់អ្នកទស្សនា។ នេះបើតាមប្រសាសន៍របស់លោក លី រដ្ឋា ជាអ្នកថត អ្នកដឹក និងអ្នកកាត់ត ព្រមទាំងជាអ្នកគ្រប់គ្រងក្រុម LR នេះទាំងមូល។

លោកបន្ថែមថា ក្រុមសម្តែងកុមារកោះធំមានប្អូនៗជាសមាជិកចំនួន ១០នាក់ ដែលសុទ្ធសឹងជាកូនកំព្រា និងកុមារក្រីក្រ កំពុងរស់នៅក្នុងភូមិឡក្បៀង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

ជាចុងក្រោយលោក លី រដ្ឋាមានជាសំណូមពរជូនទៅដល់ប្រិយមិត្តគាំទ្រថា៖ ក្នុងនាមខ្ញុំបាទជាអ្នកគ្រប់គ្រងប្អូនៗ ខ្ញុំបាទចង់ឲ្យប្រិយមិត្តដែលមានចិត្តសប្បុរស ជួយដល់ក្រុមខ្ញុំបាទ ទោះតិចក្ដីច្រើនក្ដីក៏ដោយ ព្រោះពួកយើងកំពុងតែខ្វះលទ្ធភាពផ្ដល់ឲ្យក្មេងៗ ដូចជា៖ ខោអាវរៀន សម្ភារសិក្សា និងការហូបចុកជាដើម៕