ក្រសួងអប់រំចេញសេចក្ដីណែនាំអំពីចំអាហារមួយចំនួនដែលមានហានិភ័យខ្ពស់ចំពោះសុខភាព
ដោយសង្កេតឃើញថាសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃ ទន់ជើង និងឈានទៅដល់ការដួលសន្លប់ ដោយបណ្ដាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិនទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខមាលភាពចំណីអាហារ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន។ ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញពីចំណីអាហារមួយចំនួន ដែលមានហានិភ័យខ្ពស់ចំពោះសុខភាព និងត្រូវបានហាមឃាត់មិនឱ្យលក់ដូរនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រួមទាំងសេចក្ដីណែនាំរបស់ក្រសួងដូចមានដូចខាងក្រោម៖