| |

អបអរសាទរ! ខេត្តបាត់ដំបង ជាប់ជាជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022)


យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសជ័យលាភីទីក្រុងចំនួន៣ ដែលបានជាប់ជ័យលាភីជាទីក្រុងស្អាត ដែលមានពិធីបុណ្យចូលឆ្នាំសាកលស្អាតជាងគេប្រចាំឆ្នាំ២០២២ (Best Countdown city of the year 2022)។

ម្ចាស់ជ័យលាភីក្រុងនៃខេត្តចំនួនបីនោះរួមមាន ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះខេត្តបាត់ដំបងជាប់ជាជ័យលាភីលេខ១ តាមរយៈការបោះឆ្នោតគាំទ្រពីសាធារណជន លើគេហទំព័រផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/។

សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសាកលស្អាតជាងគេប្រចាំឆ្នាំ២០២២ (Best Countdown city of the year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជន ចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ដោយឡែក សម្រាប់ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង «ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ៕