រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីការផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ


យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបបានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរក្នុងឱកាសអបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម៖

១.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុចប្រសព្វរវាងផ្លូវលេខ១០ និងផ្លូវសុខសាន្ត
២.កំណាត់ផ្លូវតំបន់ផាប់ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ
៣.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីរង្វង់មូលស្ពានថ្មព្រះរាជ រហូតដល់ស្ពានវត្តរាជបូណ៌ ដំណាក់
៤.និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរជាក់ស្តែង(ដូចមានក្នុងប្លង់ផែនទី)។ ដើម្បីជួយសម្រួល និងចៀសវាងការកកស្ទះចរាចរក្នុងភូមិសាស្ត្រក្រុងសៀមរាប រដ្ឋបាលខេត្ត រដ្ឋបាលក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំង ដូចមាននៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ ដូចជា៖ ១).ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ២).វិទ្យាល័យ ១០ មករា ១៩៧៩ ៣).តារាងកីឡាបាល់ទះ(ក្រោយមន្ទីរពេទ្យកុមារអង្គរ) ៤).ចំណត់រថយន្ត អាងក្រពើ ៥).សាលាបឋមសិក្សាជាស៊ីម ៦).សាលាបឋមសិក្សាស្ទឹងថ្មី ៧).ចំណតបណ្ដោយផ្លូវជាតិលេខ៦ និងទីតាំងចំណតមួយចំនួនទៀតតាមស្ថានភាពជាក់ស្តែង។

ប្រភព: រដ្ឋបាលខេត្តសៀមរាប