អ្វីដែលយើងត្រូវដឹងអំពីជំនួបប្រជុំដំបូងរវាងប្លុកដ៏មានឥទ្ធិពលពីរគឺ អាស៊ាន និងសហភាពអឺរ៉ុប
កិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល គឺជាកិច្ចប្រជុំដ៏សំខាន់ និងជាលើកដំបូងសម្រាប់សមាជិកនៃប្លុកដ៏មានឥទ្ធិពលពីរគឺសហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបគ្នា។ ព្រឹត្តិការណ៍នេះ ត្រូវនឹងខួប លើកទី ៤៥ នៃទំនាក់ទំនងការទូតរវាងអាស៊ាន និងសហភាពអឺរ៉ុប។ មុនពេលកិច្ចប្រជុំកំពូល ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ក៏នឹងកោះប្រជុំផងដែរ។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាប្រវត្តិសាស្ត្រមួយ ដែលសមាជិកនៃប្លុក – សមាជិកទាំង ២០ នៃសហភាពអឺរ៉ុប និងសមាជិកទាំង ១០ នៃអាស៊ានបានជួបប្រជុំ ប្រមូលផ្តុំ និងពិភាក្សាអំពីជំហរ និងបញ្ហាជាកង្វល់របស់ប្រទេសនីមួយៗផងដែរ។
តើអ្វីជាចំណុចសំខាន់ នឹងត្រូវពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំកំពូល? ដូចកិច្ចប្រជុំកំពូល និងកិច្ចប្រជុំមុនៗដែរ។ ជាក់ស្ដែងថ្មីៗនេះ កិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក – ការពិភាក្សាអំពីសេដ្ឋកិច្ច និងបញ្ហាសន្តិសុខដែលប៉ះពាល់ដល់តំបន់ និងពិភពលោកទាំងមូលនឹងត្រូវយកចិត្តទុកដាក់។
ជាឧទាហរណ៍ នៅក្នុងតំបន់អាស៊ាន ការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបិទខ្ទប់ ដោយសារបញ្ហា COVID-១៩ និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាបញ្ហាកំពូលដែលប្រមុខរដ្ឋបានលើកឡើង។ ដោយឡែក កាលពីកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក មេដឹកនាំសេដ្ឋកិច្ចបាននិយាយអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាបញ្ហាក្នុងតំបន់ រួមទាំងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងចលនារបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុបនា នេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅនាពេលអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏រំពឹងថា នឹងផ្ដោតការពិភាក្សាទៅលើវិធី ដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្ដូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួមផងដែរ។ វានឹងផ្តល់វេទិកានយោបាយមួយសម្រាប់សហភាពអឺរ៉ុប និងអាស៊ាន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះបទបញ្ជាអន្តរជាតិដោយផ្អែកលើច្បាប់ ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ មេដឹកនាំត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister, Rappler, Conslilium. Europa.eu, Rappler.
រូបភាព: Philippines star