|

“ត្រីនាគយក្ស ដែលប្រទះឃើញងាប់នៅកស្សិណអង្គរ ត្រូវបានអាជ្ញាធរសម្រេចកប់នៅក្បែរនោះ”


នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញត្រីដ៏ធំមួយក្បាល ដែលមានទំហំស្មើនឹងមនុស្សម្នាក់បានងាប់ នៅរបរិវេណស្រះទឹកអង្គរវត្ត។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតំបន់នោះ។ យោងតាមប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់នោះផ្ទាល់បានឱ្យដឹងថា ត្រីយក្សមួយក្បាលនេះ គឺជាត្រីនាគដែលមានទម្ងន់ប្រហែល៧០គីឡូក្រាម និងទំនងជាមានអាយុច្រើនឆ្នាំមកហើយ។

ជុំវិញករណីនេះ គេទុំទាន់បានដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យត្រីនេះងាប់នៅឡើយទេ។យ៉ាងណាវិញ ប្រជាពលរដ្ឋបានសម្តែងការសោកស្តាយចំពោះការបាត់បង់ត្រីដ៏ធំមួយនេះ ព្រោះជាប្រភេទត្រីកម្រ។

គួរបញ្ជាក់ថា បច្ចុប្បន្នសាកសពត្រីនេះត្រូវបានមន្ត្រីអាជ្ញាធ និងប្រជាពលរដ្ឋនៅតំបន់នោះបានជួយគ្នាកប់នៅក្បែរបរិវេណដែលត្រីនោះងាប់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប៕

ដោយ: Phat koemchhe
រូបភាព: Siem Reap Post