|

«ការដោះស្រាយស្បៀង ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង»


ប្រសាសន៍នេះ ត្រូវបានលើកឡើងដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្ដេច បានអញ្ជើញផ្ដល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។

សម្ដេច បានធ្វើការរំលេចឡើងថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជាយើង មានប្រជាពលរដ្ឋជាច្រើន ដែលទទួលរងនូវផលប៉ះពាល់នេះ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ និងរួមគ្នាសម្រួលទុក្ខលំបាករបស់ពួកគាត់ក្នុងកាលៈទេសៈនេះ។

ជាមួយគ្នានេះ «ការដោះស្រាយជាស្បៀងនេះ ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង»។ ការចែកស្រូវពូជស្រូវនេះ មិនបានបែងចែករវាងដីតូ ឬដីធំនោះទេ គឺចែក១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នាទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយរាជរដ្ឋាភិបាល ដែលទាំងអស់នេះជាការវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister