|

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុង« កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣»


កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញចូលរួមក្នុង« កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ »។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នួន ផារ័ត្នបានមានប្រសាសន៍ក្រើនរំលឹកដល់សមាជិកសមាជិកា របស់គណបក្សឱ្យបន្តបង្កើនការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការរាយការណ៍ជាប្រចាំមកថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលានូវបញ្ហានានា ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន។

ជាទូទៅ គណបក្សប្រជាជនកម្ពុជា តែងតែមានការរៀបចំជាគម្រោងផ្សេងៗតាមរយៈការស្វែងរកបញ្ហាប្រឈម ការផ្ដោតការយកចិត្តទុកដាក់ទៅលើទុក្ខកង្វល់របស់ពលរដ្ឋ បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ ពិនិត្យ តាមដានអំពីសកម្មភាពការងារក្នុងការគ្រប់គ្រង និងតួនាទីក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ គឺការដាក់ចេញនូវផែនការសកម្មភាព ដើម្បីផ្ដល់ជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាទៅលើបញ្ហានានា ធានាឱ្យបាននូវគុណភាពនៃការដឹកនាំ និងឆ្ពោះទៅកាន់ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Noun Pharath-​នួន ផារ័ត្ន