អ្វីជាកត្តាសំខាន់ជំរុញឱ្យមានសម្ទុះសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា?


ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើង ឆ្នាំ២០២២​ជាឆ្នាំដ៏សំខាន់របស់កម្ពុជា។ ការទទួលតំណែងជាប្រធានប្ដូរវេន ការរៀបចំកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីអាស៊ានបានយ៉ាងជោគជ័យកាលកាលពីពេលថ្មីៗកន្លងទៅនេះ ព្រមជាមួយទំនួលខុសត្រូវ ការរៀបចំ និងផែនការសកម្មភាពនានា បានឆ្លុះបញ្ចាំងពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួន ពង្រីកកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់កាន់តែទូលំទូលាយ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានសម្ទុះឡើងវិញយ៉ាងឆាប់រហ័ស និងបានចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញភាពរីកចម្រើនសម្រាប់អាស៊ាន។

the former buddha stupa and modern office Buildings near the Phnom Penh Railway Station in the city of Phnom Penh of Cambodia. Cambodia, Phnom Penh, November, 2017,

ទន្ទឹមនឹងជោគជ័យដ៏ធំធេង ក្នុងការគ្រប់គ្រងលើជំងឺឆ្លងកូវីដ-១៩ វឌ្ឍនភាពកម្ពុជា ត្រូវបានពន្លឿនដោយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ថ្មី (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលទាំងពីរត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ បើយោងតាមក្រសួងពាណិជ្ជកម្មរបស់កម្ពុជា (MoC) បានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សមាជិក RCEP មានតម្លៃ ៣.២៨ ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ពោលគឺកើនឡើង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងឆមាសទី១ ឆ្នាំ២០២២ គោលដៅនាំចេញដ៏សំខាន់របស់កម្ពុជាគឺវៀតណាម ចិន និងជប៉ុន។  កម្ពុជា បាននាំចេញទំនិញមានតម្លៃ ៥៤២ លានដុល្លារទៅជប៉ុន ៦១២ លានដុល្លារទៅចិន និង ១,១៧ ពាន់លានដុល្លារទៅវៀតណាម។

ដោយឡែក ការនាំចេញរបស់អាស៊ានក៏កាន់តែមានលក្ខណៈល្អប្រសើរ។ ក្នុងនោះផ្លែទុរេន ដែលជាស្តេចផ្លែឈើ របស់អាស៊ីអាគ្នេយ៍ដែលមានប្រភពសំខាន់នៅ កម្ពុជា ថៃ ជាដើមនោះ កំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលវាបានក្លាយជាមុខទំនិញនាំចូលផ្លែឈើលំដាប់កំពូលរបស់ប្រទេសនេះ ទាក់ទងនឹងបរិមាណ និងតម្លៃ។ តាមរយៈសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ថ្មីនេះ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អាស៊ីអាគ្នេយ៍ក្នុងការនាំចេញទិន្នផលផ្លែឈើទៅក្រៅប្រទេស។ យ៉ាងណាមិញ វាក៏ត្រូវបានគេមើលឃើញថា កំពុងក្លាយជាករណីសាកល្បងមួយអំពីរបៀបបញ្ចូលប្រទេសទៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីដ៏ធំមួយ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Fibre2Fashion News Desk (NB), Nikkei Asia
រូបភាព៖ Depositphotos