ចិន និងវៀតណាមកំពុងប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រសេដ្ឋកិច្ចនៅកម្ពុជា


រំលឹកទៅឆ្នាំ ២០២១ យើងបានឃើញថាទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាង គឺប្រទេសវៀតណាមបានកើនឡើងដល់ ៧៥% ដែលមានចំនួនទឹកប្រាក់ ៩,៣ ពាន់លានដុល្លារអាមេរិក ដែលតិចជាង ២ ពាន់លានដុល្លារពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

ដោយឡែក តាមរយៈការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅទីក្រុងភ្នំពេញកាលពីខែកុម្ភៈកន្លងមកនេះ បានវាយតម្លៃថា ពាណិជ្ជកម្មទ្វេភាគីអាចឈានដល់តម្លៃ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ដែលហាក់ដូចជាគោលដៅដែលអាចធ្វើទៅបាន។ កាលពីខែធ្នូឆ្នាំមុន កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗមួយចំនួនត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម។

យ៉ាងណាមិញ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយវៀតណាមមានតម្លៃត្រឹមតែ ៣.៨ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៧ ដែលមានន័យថាមានការកើនឡើង ១៤៤% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ តាមការប្រៀបធៀប ពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិនវិញមានតម្លៃ ១១,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ៩១% ពី ៥,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។

លោក Le Hong Hiep អ្នកជំនាញជាន់ខ្ពស់វៀតណាមនៃវិទ្យាស្ថាន ISEAS-Yusof Ishak បានមានប្រសាសន៍ថា «ការប្រកួតប្រជែងនៃយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ចិន និងវៀតណាមនៅក្នុងប្រទេសកម្ពុជាបានបន្តអស់រយៈពេលជាយូរមកហើយ ហើយនឹងកាន់តែខ្លាំងនៅពេលដែលទាំងចិន និងវៀតណាមចង់រក្សា និងពង្រឹងឥទ្ធិពលរបស់ពួកគេលើទីក្រុងភ្នំពេញ»។

លោក​បាន​បន្ថែម​ថា «ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​ចិន និង​វៀតណាម​ដើម្បី​ឥទ្ធិពល​នេះ នឹង​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ដរាបណា​ប្រទេស​នេះ​អាច​រក្សា​តុល្យភាព​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ»។

លោក Nguyen Khac Giang អ្នកវិភាគនៅ Victoriaនៃសាកលវិទ្យាល័យ Wellington បានមានប្រសាសន៍ថា «ការកើនឡើងនៃពាណិជ្ជកម្មនាពេលថ្មីៗនេះឆ្លុះបញ្ចាំងពីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកម្រិតនៃការអភិវឌ្ឍក្នុងប្រទេសទាំងពីរ ប៉ុន្តែខ្ញុំមិនគិតថា វាអាចផ្លាស់ប្តូរទិសដៅបច្ចុប្បន្ននៃការតម្រឹមកម្ពុជាជាមួយទីក្រុងប៉េកាំងនោះទេ»។

លើសពីនេះលោកបានលើកឡើងបន្ថែមទៀតថា «សមត្ថភាពបង្កើនឥទ្ធិពលនៅទីនោះ ដោយកត់សម្គាល់ថា ក្រុមហ៊ុនធំៗមួយចំនួនរបស់វៀតណាម ដូចជាក្រុមហ៊ុន Viettel ដែលដំណើរការដោយក្រសួងការពារជាតិ ដែលមានវត្តមានដ៏ធំនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ លោក Giang បាន​បន្តថា​ «​ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា​ក្រុង​ហាណូយ​អាច​ឈ្នះ​ចិន ​នៅ​កម្ពុជា​បាន​ទេ»៕

ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ASIA TIMES,
រូបភាពពី KHMER TIMES