កម្ពុជាគួររំពឹងទុកអ្វីខ្លះក្នុងលក្ខខណ្ឌនៃការកំណត់ដំណោះស្រាយនៅមីយ៉ាន់ម៉ា?


ដោយ៖ ផាត់ គឹមឆែ

កម្ពុជា បច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។  ជំហរចុងក្រោយរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ត្រូវបានហ៊ុំព័ទ្ធដោយភាពចម្រូងចម្រាស ខណៈដែលទីក្រុងភ្នំពេញបានរារាំងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីជម្លោះសមុទ្រចិនខាងត្បូង ដែលតាមសេចក្តីរាយការណ៍ថាតាមការបញ្ជារបស់ប្រទេសចិន។

ដោយឡែក តើកម្ពុជានឹងឈានទៅរកតួនាទីជាប្រធានក្នុងឆ្នាំ២០២២យ៉ាងណា?តើយើងគួររំពឹងទុកអ្វីខ្លះក្នុងលក្ខខណ្ឌនៃការកំណត់ដំណោះស្រាយដ៏ល្អដូចជាចំពោះវិបត្តិនៃបណ្ដាប្រទេសក្នុងតំបន់ ពិសេសវិបត្តិនៅមីយ៉ាន់ម៉ា? នេះជាចម្ងល់របស់មជ្ឈដ្ឋានជាច្រើន និងទន្ទឹងរង់ចាំសង្កេតមើលកម្ពុជាបំពេញតួនាទីលើបញ្ហានេះ។

ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងភាពជាប្រធានអាស៊ានបានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ា ដោយជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ចាត់សកម្មភាពជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(៥PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ប្រទេសជាសមាជិកអាស៊ាន បានគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពីហិង្សាជា បន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹត ភាព ភាពមិនលំអៀង និងឯករាជ្យ។ វាមានសារសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការលើកកម្ពស់លក្ខខណ្ឌអំណោយផលមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការស្ថាបនាមួយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីមួយចំពោះវិបត្តិនាពេលបច្ចុប្បន្ន សម្រាប់ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងសំដៅធ្វើឱ្យស្ថានភាពត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស និងដើម្បីទប់ស្កាត់ការអូសបន្លាយនៃទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ា។

នេះបានបញ្ជាក់ឱ្យឃើញថា សន្តិភាពយូរអង្វែង និងការផ្សះផ្សារជាតិអាចសម្រេចបាននៅក្នុងប្រទេសមីយ៉ាន់ម៉ា លុះត្រាតែសម្រេចបានតាមរយៈដំណោះស្រាយនយោបាយរួមមួយ។ ហើយកម្ពុជាត្រូវធ្វើការលើអ្វីដែលហៅថាការរួបរួមគ្នារបស់មេដឹកនាំអាស៊ានឱ្យបានល្អសម្រាប់ប្រទេសក្នុងតំបន់៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia, The Diplomat