រូបចម្លាក់តម្លៃជាង៣៥លានដុល្លាររបស់កម្ពុជាដែលត្រូវគេលួចដោយខុសច្បាប់ បានត្រឡប់មកកាន់មាតុភូមិវិញហើយ!

ដោយ៖ ស សូនិតា

ទីបំផុតអ្វីដែលទន្ទឹងរង់ចាំក៏បានមកដល់ រូបចម្លាក់ខ្មែរបុរាណចំនួនរាប់សិបដែលមានតម្លៃជាង ៣៥លានដុល្លារនឹងត្រលប់មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីត្រូវបានលួចនាំយកទៅសហរដ្ឋអាមេរិកហើយលក់ចេញដោយការក្លែងបន្លំជាយូរអង្វែង ដោយឈ្មួញសិល្បៈម្នាក់ឈ្មោះ Douglas Latchford ។

រូបចម្លាក់ទាំង៣៤ នោះជាសំរិទ្ធ មាស ឬថ្មភក់ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៨ ទី១០ ទី១១ និងទី១២ ដោយមានទាំង រូបចម្លាក់ព្រះពុទ្ធ និងអាទិទេពហិណ្ឌូ ដូចជា ព្រះវិស្ណុ ព្រះសិវៈ និងព្រះសមណគោតម បើយោងតាមឯកសារតុលាការដែលដាក់បង្ហាញ ដោយការិយាល័យមេធាវីសហរដ្ឋអាមេរិកនៅ ម៉ាន់ហាតាន់។

លោក Latchford បានស្លាប់កាលពីខែសីហា ឆ្នាំ២០២០កន្លងមក នៅអាយុ៨៩ឆ្នាំ នៅឯប្រទេសថៃ។ រូបគាត់ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ពីបទក្លែងបន្លំ និងការចោទប្រកាន់ផ្សេងទៀតសម្រាប់ការរៀបចំលក់វត្ថុបុរាណដែលត្រូវបានលួច ដើម្បីយកទៅលក់នៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ប៉ុន្តែករណីនេះត្រូវបានច្រានចោលបន្ទាប់ពីការស្លាប់របស់គាត់។ រូបចម្លាក់នេះត្រូវបានប្រគល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអ្នកប្រមូលទិញពីលោក Latchford ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍ថាជាស្ថាបនិក Netscape លោក James H. Clark ។

លោក Douglas Latchford

លោក Clark និងអ្នកផ្សេងទៀតដែលបានទិញរូបចម្លាក់ពីលោក Latchford គឺត្រូវបានឆបោកដោយការបន្លំនូវឯកសារក្លែងក្លាយពីសំណាក់លោក Latchford នេះបើយោងតាម ​​Ricky J. Patel ភ្នាក់ងារពិសេសស្តីទីនៃទីក្រុងញូវយ៉កទទួលបន្ទុកក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានរាយការណ៍។

លោក Patel បាននិយាយថា « HSI New York នឹងបន្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់រកទីតាំងវត្ថុបុរាណទាំងអស់ដែលទាក់ទងនឹងការក្លែងបន្លំរបស់លោក Latchford នោះទេ ហើយឃើញថាបំណែកនៃអច្ឆរិយវត្ថុនីមួយៗមិនគ្រាន់តែត្រូវបានរកឃើញប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបញ្ជូនទៅកាន់មាតុភូមិវិញដែរ»៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ NEW YORK POST