កសិផលប្រហែល៨០%របស់កម្ពុជាត្រូវបានទិញដោយវៀតណាម


ដោយ៖ ផាត់ គឹមឆែ

ស្ទើរតែ ៨០ភាគរយនៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលមានតម្លៃ ៥ ពាន់លានដុល្លារកាលពីឆ្នាំមុនត្រូវបានទិញដោយប្រទេសវៀតណាម។ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានបញ្ជាក់ថា គ្រាប់ស្វាយចន្ទី ម្រេច និងសណ្តែកសៀង ស្ទើរតែទាំងអស់របស់ប្រទេសកម្ពុជា គឺត្រូវបាននាំចេញទៅទៀតណាម។

ដោយឡែក ដកស្រង់របាយការណ៍ពីក្រសួង Vn Express របស់វៀតណាមបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមបានកើនឡើង ៤.៦ ដង ចាប់ពីឆ្នាំ ២០២០ ខណៈដែលការនាំចេញម្រេច និងសណ្តែកសៀងកើនឡើង ៤ដង។ ផលិតផលផ្សេងទៀត ដែលវៀតណាមទិញក្នុងបរិមាណច្រើនពីកម្ពុជាមាន អង្ករ ក្រូចថ្លុង ចេក និងស្វាយជាដើម។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន វៀតណាមក្នុងប្រទេសនេះក៏បានប្រមូលផលកៅស៊ូ ប្រមាណ ២០០ លាន ដុល្លារផងដែរ ក្នុងរយៈពេល ១១ខែដើមឆ្នាំមុន។ ការធ្វើចម្ការកៅស៊ូបានបង្កើតការងារសម្រាប់អ្នកស្រុកប្រហែល៣៣,០០០នាក់។  ក្រុមហ៊ុនវៀតណាម ក៏បានរួមចំណែកដល់ការនាំចេញចេករបស់កម្ពុជាជាង ៥០ ភាគរយ បង្កើតការងារដល់កម្មករប្រមាណ ១៤,០០០ នាក់»។

មន្ត្រីក្រសួងឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមបានកើតឡើងដោយសារតែក្រុមហ៊ុនវៀតណាមជាច្រើនបានវិនិយោគលើវិស័យកសិកម្មកម្ពុជា។ ក្នុងចំណោមមូលហេតុដែល​ក្រុមហ៊ុនវៀតណាមជាច្រើន ចូលមកវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដែលត្រូវបានគេសន្មតថាព្រោះតែកម្ពុជាមានតម្លៃដីសមរម្យ ព្រមទាំងតម្លៃពលកម្មទាបរបស់ប្រទេសនេះ។

 មន្ត្រីគយវៀតណាមបាននិយាយថាសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាបានកើនឡើង ៨៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៨,៦ ពាន់លានដុល្លារ។ ការ នាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមបានកើនឡើង៣៣៧ភាគរយនៅក្នុងអំឡុងពេលនេះ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ Retail News from Asia, New Straits Times

រូបភាព៖ Khmer7news, KBN news