បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ជាមួយនឹងការផ្ដល់ជូនពី FWD Cambodia
ដោយ៖ ផាត់ គឹមឆែ
ក្រុមហ៊ុន FWD Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីលើទីផ្សារកម្ពុជា ដែលទើបតែសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។ ដើម្បីជាការផ្ដល់ត្រឡប់មកវិញ ជូនអតិថិជនដែលទទួលបានការការពារពី FWD ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីចំនួន២ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ។ កម្មវិធីទី១គឺ កម្មវិធី E-Gen Kid ដែលកម្មវិធីនេះ គឺផ្ដោតលើកុមារ ដែលជាបុត្រាបុត្រីរបស់អតិថិជនផ្ទាល់ ចាប់ពីអាយុ៥-១០ឆ្នាំ ដើម្បីផ្ដល់នូវការអប់រំបែបឌីជីថល និងការកម្សាន្តដ៏សម្បូរបែប និងកម្មវិធីទី២ គឺកម្មវិធី Sustainability Leadership in Digital Era Program ដែលផ្ដល់ជូន ចំពោះអតិថិជនជាមាតាបិតា ឬជាអាណាព្យាបាលនូវវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំប្រកបដោយចីរភាពក្នុងសម័យឌីជីថល ។
ក្រៅពីការផ្ដល់ជូនកម្មវិធីពីរធំៗខាងលើ ក្រុមហ៊ុនFWD Cambodia ក៏មានយុទ្ធនាការមួយសម្រាប់អតិថិជន ដែលទទួលបានការការពារផងដែរក្នុងការចូលរួមជួយកសាងសង្គម តាមរយៈយុទ្ធនាការ «ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង»។ មានន័យថា នៅពេលអតិថិជនទទួលបានការការពារ ពីក្រុមហ៊ុន FWD ភ្លាម ស្មើនឹងបានឧបត្ថម្ភអំពូលសូឡាមួយដើមសម្រាប់សហគមន៍។
អតិថិជន ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅក្រុមហ៊ុន FWD មានឱកាសក្នុងការអញ្ជើញចូលរួមជាមួយកូនៗជាទីស្រឡាញ់ ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី E-Gen Kid និងកម្មវិធី Sustainability Leadership in Digital Era Programសប្ដាហ៍ទី១ បានចាប់ផ្ដើម កាលពីថ្ងៃព្រឹកមិញនេះ នៅជាន់ទី៧នៃអគារសិរី ដែលមានទីតាំងនៅវិថីសហព័ន្ធរូស្ស៊ី ក្បែរមន្ទីរពេទ្យកុមារជាតិ៕
កែសម្រួលដោយ៖ BRANDMEDIA