អត្ថប្រយោជន៍សុខភាព១២យ៉ាងអំពីកាហ្វេ


ដោយ៖ សន ស្រីពេជ្រ

ជាតិកាហ្វេអ៊ីន ជាសារធាតុសកម្មផ្នែកចិត្តសាស្ត្រដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក គឺជាគ្រឿងផ្សំដែលល្បីបំផុតរបស់កាហ្វេ។ ឥទ្ធិពលដ៏មានអត្ថប្រយោជន៍របស់វាទៅលើរាងកាយមនុស្សត្រូវបានស្រាវជ្រាវយ៉ាងល្អិតល្អន់ ប៉ុន្តែកាហ្វេ គឺជាភេសជ្ជៈដែលមានសារធាតុខុសៗគ្នារាប់ពាន់ប្រភេទ។ ការសិក្សាខ្លះអះអាងថា កាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន និងកាហ្វេអ៊ីនអាចមានផលប៉ះពាល់ដល់សុខភាពដូចគ្នា ហើយណែនាំថាវាមិនមែនជាកាហ្វេអ៊ីនដែលទទួលខុសត្រូវចំពោះសុខភាពភាគច្រើនរបស់កាហ្វេនោះទេ។

អត្ថប្រយោជន៍សុខភាពរបស់កាហ្វេចំនួន ១២

/. កាហ្វេជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នក 

ផឹកកាហ្វេខ្មៅប្រហែលមួយម៉ោង មុនពេលហាត់ប្រាណអាចជួយឱ្យអារម្មណ៍ប្រសើរឡើង ១១-១២%។ ជាតិកាហ្វេអ៊ីនបង្កើនកម្រិត adrenaline នៅក្នុងឈាមរបស់អ្នក។ Adrenaline គឺជាអរម៉ូន “ប្រយុទ្ធ” របស់រាងកាយអ្នកដែលជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់ការហាត់ប្រាណ។

/. កាហ្វេអាចជួយអ្នកបញ្ចុះទម្ងន់

ក្នុងកាហ្វេមានម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលអាចជួយរាងកាយមនុស្សប្រើអាំងស៊ុយលីនគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយការឃ្លានអាហារ និងអាហារសម្រន់។ 

/. កាហ្វេជួយដុតខ្លាញ់

ជាតិកាហ្វេអ៊ីនជួយកោសិកាខ្លាញ់បំបែកខ្លាញ់ក្នុងរាងកាយ។

/. កាហ្វេជួយអ្នកផ្តោតអារម្មណ៍ និងប្រុងប្រយ័ត្ន

ការទទួលទានជាតិកាហ្វេអ៊ីនកម្រិតមធ្យម ១-៦ពែងក្នុងមួយថ្ងៃ ជួយឱ្យអ្នកផ្តោតអារម្មណ៍និងធ្វើឱ្យខួរក្បាលមានភាពប្រសើរឡើង។

/. កាហ្វេជួយកាត់បន្ថយហានិភ័យនៃការស្លាប់

ការសិក្សាបានបង្ហាញថា ហានិភ័យនៃការស្លាប់មុនអាយុរបស់អ្នកផឹកកាហ្វេ គឺទាបជាងអ្នកដែលមិនផឹកកាហ្វេ២៥%។

/. កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺមហារីក

ការសិក្សាមួយបានបង្ហាញថា កាហ្វេអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស ២០% និងមហារីកស្បូនចំពោះស្ត្រី ២៥%។ មនុស្សនៅក្នុងក្រុមធ្វើតេស្តផឹកកាហ្វេ ៤ពែងក្នុងមួយថ្ងៃ។ ជាតិកាហ្វេអ៊ីនក៏អាចការពារការវិវត្តនៃជំងឺមហារីកកោសិកា basal ដែលជាប្រភេទមហារីកស្បែកទូទៅបំផុត។​

/. កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

ការទទួលទានកាហ្វេដែលសមហេតុផល (២-៤ពែងក្នុងមួយថ្ងៃ) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

/. កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺ  Parkinson’s disease

ការសិក្សាបានបង្ហាញថា ការផឹកកាហ្វេជាប្រចាំអាចបន្ថយហានិភ័យនៃជំងឺ  Parkinson’s បាន ២៥%។ 

/. កាហ្វេជួយការពាររាងកាយរបស់អ្នក

កាហ្វេ មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានតួនាទីជាអ្នកប្រយុទ្ធតិចតួច និងការពារប្រឆាំងរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នក។

១០/. កាហ្វេអាចបន្ថយហានីភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២

ជាតិកាហ្វេអ៊ីនបន្ថយភាពប្រែប្រួលអាំងស៊ុយលីនរបស់អ្នក និងធ្វើឱ្យថយចុះការអត់ធ្មត់ចំពោះជាតិស្ករដូច្នេះ វាអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។

១១/. កាហ្វេជួយការពារខួរក្បាលរបស់អ្នក 

កម្រិតជាតិកាហ្វេអ៊ីនខ្ពស់នៅក្នុងឈាមរបស់អ្នក កាត់បន្ថយហានីភ័យនៃជំងឺ Alzheimer វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងផងដែរ។

១២/.  ធ្វើឱ្យអារម្មណ៍របស់អ្នកភ្លឺថ្លាជួយប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត និងកាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាត

ជាតិកាហ្វេអ៊ីនរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កើនការផលិតសារធាតុបញ្ជូនសរសៃប្រសាទ ដូចជាសេរ៉ូតូនីនដូប៉ាមីន និងណូរ៉ាដ្រាណាលីនដែលបង្កើនអារម្មណ៍របស់អ្នក។ កាហ្វេពីរពែងក្នុងមួយថ្ងៃការពារហានិភ័យនៃការធ្វើអត្តឃាត៥០ភាគរយ។

ប្រភព៖ warriorcoffee