សមាជិកនាវិកថៃ ៣នាក់ បាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញ “Mayuree Naree” ត្រូវបានរងការវាយប្រហារនៅជិតច្រកសមុទ្រ Hormuz
សមាជិកនាវិកជនជាតិថៃនៅលើកប៉ាល់ដឹកទំនិញ Mayuree Naree បានចាកចេញបន្ទាប់ពីកប៉ាល់នេះ ត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz ដែលជាតំបន់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនអន្តរជាតិ ដែលបច្ចុប្បន្នកំពុងរងសម្ពាធនិងជាបញ្ហាប្រឈមក្នុងសង្គ្រាមអ៊ីរ៉ង់កន្លងមក។




តាមព័ត៌មានពីម្ចាស់កប៉ាល់ Precious Shipping បានឱ្យដឹងថា កប៉ាល់ដែលមានទង់ជាតិថៃនេះ បានចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអារ៉ាប់រួម នៅថ្ងៃទី ១១ ខែមីនា មុនពេលរងការវាយប្រហារ។ ក្រុមហ៊ុនបានបញ្ជាក់ថា សមាជិកនាវិកចំនួន ៣ នាក់ នៅតែបាត់ខ្លួន ហើយគេជឿថា ពួកគេអាចជាប់នៅក្នុងបន្ទប់ម៉ាស៊ីននៃកប៉ាល់។
ក្នុងពេលដូចគ្នា សមាជិកនាវិកផ្សេងទៀតចំនួន ២០ នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេស អូម៉ង់ បន្ទាប់ពីហេតុការណ៍វាយប្រហារនេះ។
ក្រោយមក កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (Islamic Revolutionary Guard Corps – IRGC) បានចេញមុខទទួលស្គាល់ការទទួលខុសត្រូវលើការវាយប្រហារនេះ ដោយបញ្ជាក់វិញថា កប៉ាល់ Mayuree Naree បានមិនអើពើនឹងការព្រមានរបស់អ៊ីរ៉ង់ និងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់។
ប្រភព៖ Khaosod













