|

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់និយាយថា អ៊ីស្រាអែលវាយប្រហារអគារអាផាតមិនមួយកន្លែងនៅកណ្តាលទីក្រុងបេរូត


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅលើអគារអាផាតមិនមួយកន្លែងនៅកណ្តាលទីក្រុងបេរូត ដែលជាការវាយប្រហារលើកទីពីរនៅក្នុងទីក្រុងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ការវាយប្រហារថ្មីៗនេះមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែល និងមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។

គួររំឭកផងដែរថា ការវាយប្រហារមួយលើកមុននៅទីក្រុងបេរូតបានសម្លាប់សមាជិកប្រាំនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

ប្រទេស លីបង់ត្រូវបានទាញចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែជ្រៅបន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានបើកការបាញ់ប្រហារលើអ៊ីស្រាអែល ដោយនិយាយថាខ្លួនកំពុងសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

យោងតាមក្រសួងសុខាភិបាលលីបង់ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅទូទាំងភាគខាងត្បូង និងខាងកើតប្រទេសលីបង់ ព្រមទាំងនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដោយបានសម្លាប់មនុស្សជិត ៥០០ នាក់ រួមទាំងកុមារជាង ៨០ នាក់។

ប្រភព៖ Reuters