កម្ពុជាបានបណ្ដេញចេញជនបរទេសចំនួន ៦១៥នាក់ ចេញពីប្រទេស
នៅដើមខែមីនា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៦១៥នាក់ (ស្រី ៨៤នាក់) មាន ១៧សញ្ជាតិ រួមមានចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា នីហ្សេរីយ៉ា ម៉ាឡេស៊ី ហ្គាណា ថៃ កូរ៉េ រវ៉ាន់ដា និងនេប៉ាល់ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៣៣០នាក់ ស្រី ១២នាក់ បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។








ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍











