| |

ព្រឹត្តិការណ៍សម្ភោធ Sanofi Impact Brands បានបង្ហាញយ៉ាងច្បាស់ថា៖ កម្ពុជាកំពុងបោះជំហានទៅមុខលើលទ្ធភាពទទួលបានការព្យាបាលដោយអាំងស៊ុយលីន ហើយការជឿទុកចិត្ត ព្រមទាំងចំណេះដឹងអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់អាំងស៊ុយលីន នៅតែត្រូវការបន្ថែមទៀត


រាជធានីភ្នំពេញ៖ នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុនធុរកិច្ចថ្មី PillTech Solutions បានរៀបចំព្រឹត្តិការណ៍សម្ភោធ Sanofi Impact Brands នៅសណ្ឋាគារ Fairfield by Marriott Phnom Penh។

ទោះបីជាអាំងស៊ុយលីនត្រូវបានរកឃើញជាងមួយសតវត្សមកហើយក៏ដោយ ប៉ុន្តែនៅកម្ពុជា ការប្រើប្រាស់អាំងស៊ុយលីននៅមានកម្រិតទាបជាងតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ ដោយសារតែការប្រើប្រាស់អាំងស៊ុយលីននៅតែត្រូវបានគេយល់ថា “មានភាពលំបាក” ហើយពេលដែលអ្នកជំនាញផ្នែកសុខាភិបាលដូចជាវេជ្ជបណ្ឌិត និងឱសថការីមានភាពមិនច្បាស់អំពីអាំងស៊ុយលីន នោះក្តីបារម្ភនឹងមានលើអ្នកជំងឺដូចគ្នា។

ក្រុមហ៊ុនធុរកិច្ចថ្មី PillTech Solutions អតីតម្ចាស់ជ័យលាភីពានរង្វាន់ឌីជីថលកម្ពុជា (Cambodia Digital Awards – CDA 2021) ជាធុរកិច្ចបច្ចេកវិទ្យាថ្មីឆ្នើមប្រចាំឆ្នាំ (Best Digital Startup of the Year) កំពុងបង្ហាញថា ក្រុមហ៊ុនធុរកិច្ចថ្មីរបស់កម្ពុជាពិតជាអាចពង្រីកវិសាលភាពខ្លួន ហើយទន្ទឹមនឹងនេះបានបង្កើតភាពវិជ្ជមានសម្រាប់សង្គមផងដែរ។ PillTech ក៏ទទួលបានមេដាយមាសក្នុងកម្មវិធីពានរង្វាន់ ASEAN ICT Awards ឆ្នាំ២០២១ ផងដែរ ដែលនេះជាសក្ខីភាពបង្ហាញ់យ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជា ក្នុងការបង្កើតដំណោះស្រាយឌីជីថលលើឆាកតំបន់ និងអន្តរជាតិ។

PillTech បានចាប់ដៃជាមួយ Sanofi’s Global Health Unit ដើម្បីនាំយក Sanofi Impact Brands មកកាន់ទីផ្សារកម្ពុជា – — ដែលនេះជាការការប្ដេជ្ញាចិត្តរួម
ដើម្បីធានាថាឱសថដែលមានគុណភាពអាចទៅដល់ដៃប្រជាជនខ្មែរគ្រប់រូប ដោយមិនគិតពីជីវភាពនិងស្ថានភាពសេដ្ឋកិច្ចសង្គមឡើយ។

ព្រឹត្តិការណ៍នេះបានទទួលការចូលរួមទាំងផ្ទាល់ និងតាមអនឡាញ (Hybrid) ដោយវេជ្ជបណ្ឌិត នឹងឱសថការីជាង ៦៥០ នាក់ ទាំងនៅទីតាំងផ្ទាល់ និងតាមអនឡាញ ដោយឱសថការីទូទាំងប្រទេសបានចូលរួម ហើយទទួលបានពិន្ទុ CPD លើប្រធានបទ៖ ស្ថានភាពចាប់ផ្តើមប្រើអាំងស៊ុយលីន របៀបកំណត់ក៍ម្រិតប្រើប្រាស់ដោយសុវត្ថិភាព របៀបប្រើប៊ិចអាំងស៊ុយលីនឪ្យត្រឹមត្រូវ និងរបៀបផ្តល់ប្រឹក្សាដល់អ្នកជំងឺដោយទំនុកចិត្ត។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការផ្លាស់ប្តូរពីម៉ាកសញ្ញាអាំងស៊ុយលីន Lantus ទៅជា Insulin Glargine Impact SoloStar ក្រោមខ្លឹមសារថា៖ រូបរាងថ្មី • គុណភាពដដែល • បទពិសោធន៍ប្រើប្រាស់អាំងស៊ុយលីនដូចមុន។

កម្មវិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា ប្រធានសមាគមសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា(CADET)។ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន បានធ្វើបទបង្ហាញស្តីពី៖ «ការព្យាបាលដោយអាំងស៊ុយលីន៖ ពេលណាត្រូវចាប់ផ្តើម និងរបៀបគ្រប់គ្រងឱ្យមានប្រសិទ្ធភាពបំផុត» បន្ទាប់មកមានការពិភាក្សាពីក្រុមគ្រូពេទ្យឯកទេស និងសិក្ខាសាលាអនុវត្តផ្ទាល់លើការចាប់ផ្តើមប្រើប្រាស់ ការកំណត់កម្រិត និងបច្ចេកទេសផ្តល់ប្រឹក្សា ព្រមទាំង ថ្នាក់ដឹកនាំរបស់ Sanofi’s Global Health Unit គឺលោក Thibaud Lefort, Head of Operations និងលោកស្រីវេជ្ជបណ្ឌិត Vijeta Tiwari ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់ភាពជាដៃគូនេះផងដែរ។

លោកឱសថបណ្ឌិត ជា វិរៈ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន PillTech បានមានប្រសាសន៍ថា៖ “លទ្ធភាពទទួលបាន និងតម្លៃសមរម្យតែមួយមុខ មិនអាចធ្វើឱ្យអ្នកជំងឺចាប់ផ្តើមប្រើប្រាស់នោះទេ។ ប៉ុន្តែលទ្ធភាពទទួលបាន រួមបញ្ចូលជាមួយនឹងតម្លៃសើមរម្យព្រមទាំងចំណេះដឹងរបស់អ្នកជំនាញសុខាភិបាលនឹងធ្វើឱ្យអ្នកជំងឺចាប់ផ្ដើមទុកចិត្តទទួលយកការប្រើប្រាស់ និងឈានទៅដល់និរន្តរភាពនៃការថែទាំសុខភាព “នេះហើយ ដែលនាំអោយការព្យាបាលនឹងមានប្រសិទ្ធភាពជាងមុន។”

ព័ត៌មានបន្ថែម៖
ឱសថស្ថាន និងគ្លីនិកអាចបញ្ជាទិញឱសថបោះដុំមានបញ្ញិកាត្រឹមត្រូវ ព្រមទាំង Sanofi Impact Brands ក្នុងតម្លៃពិសេស ក្នុង PillTech App នៅលើ Apple App Store និង Google Play Store។
https://onelink.to/up4dfj
Created using Matnyaar – https://matnyaar.ir