|

ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមអ្នកវិនិយោគឥណ្ឌានៅកម្ពុជា ស្ដីពីការសម្របសម្រួលនីតិវិធីចូល-ចេញកម្ពុជា និងសម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូង


នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគឥណ្ឌានៅកម្ពុជា ដឹកនាំដោយឧកញ៉ា គីរ៉ាន់ គូម៉ា រ៉េដឌី (Kiran Kumar Reddy)តំណាងសហគមន៍ឥណ្ឌានៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឯកឧត្តម ប៊ុន ផេង អភិបាលរងនៃគណៈ អភិបាលខេត្តកណ្តាល និងមន្រ្តីជំនាញសរុប១៣រូប។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំទ្បើង ដើម្បី សម្របសម្រួល និងទទួលធាតុចូលបន្ថែមពីអ្នកវិនិយោគឥណ្ឌានៅកម្ពុជា សំដៅពិនិត្យឡើងវិញអំពីលទ្ធភាពនៃការសម្រួល និតិវិធីនៃការធ្វើដំណើរចូល-ចេញកម្ពុជា សម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូង ដូចជា ប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់និងបង់ក្លាដេស ជាដើម។

ប្រភព៖ ក្រសួងទេសចរណ៍