|

ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលដូនពេញ ត្រូវបានបញ្ចប់ដោយរលូនតាមការគ្រោងទុក


បន្ទាប់ពីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រួចមក គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ (វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា) ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការជំរឿន បានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ដែលជាមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ កំពុងបំពេញការងារជាក់ស្តែង ដើម្បីធានាថាការធ្វើជំរឿន មិនការប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ក៏ដូចជាការរៀន និងការបង្រៀន។

សូមថ្លែងអំណរគុណដល់មន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ ដែលបានសហការ និងបំពេញតាមភារកិច្ចស្របតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការជំរឿន ឱ្យដំណើរការនៃការចុះជំរឿនតាមអង្គភាពគោលដៅនីមួយៗ បានដំណើរការដោយរលូន តាមការគ្រោងទុក៕