លោក Trump និយាយថា San Francisco នឹងអាចជាទីក្រុងបន្ទាប់សម្រាប់ការបញ្ជូនកងទ័ពឆ្មាំទៅទីនោះ
នៅក្នុងកិច្ចសម្ភាសជាមួយ Fox News នៃកម្មវិធី Sunday Morning Futures, លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ទីក្រុង San Francisco គឺជាទីក្រុងបន្ទាប់ដែលលោកគ្រោងនឹងបញ្ជូនកងទ័ពឆ្មាំជាតិទៅទីនោះ។
លោកប្រធានាធិបតី Trump បានការពារជំហានរបស់លោកក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម និងអះអាងថា ប្រជាពលរដ្ឋនៅក្នុងទីក្រុង Chicago និង San Francisco មានបំណងចង់បានកងទ័ពនៅទីនោះ។ ដូច្នេះលោកក៏មានគម្រោង ធ្វើឱ្យទីក្រុងនេះមានសក្តានុពលម្តងទៀត បន្ទាប់ពី ១៥ឆ្នាំកន្លងទៅ ដែលក្នុងរយៈពេលនោះ ទីក្រុងនេះគឺបានប្រឈមមុខនឹងការដឹកនាំខ្វះប្រសិទ្ធភាពជាច្រើន។

ទោះបីមានការប្រឆាំងពីអ្នកនយោបាយរដ្ឋ និងមនុស្សសាធារណៈដូចជា អភិបាល Gavin Newsom និងលោកស្រី Nancy Pelosiយ៉ាងណាក្ដី ក៏លោកប្រធានាធិបតី Trump នៅតែបានផ្តល់ការជឿជាក់ថា ប្រជាជន San Francisco នឹងគាំទ្រជំហានបន្ទាប់នេះ។
ប្រភព៖ HuffPost















