ន័រវេស ត្រៀមទប់ទល់នឹងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើលោក Donald Trump មិនទទួលបានពានរង្វាន់ណូបែលសន្តិភាព
មុនពេលមានការប្រកាសរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ អ្នកនយោបាយន័រវេសបានបារម្ភអំពីផលប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក–ន័រវេស ប្រសិនបើលោក Donald Trump មិនត្រូវបានជ្រើសរើសឈ្នះ។ អ្នកវិភាគព្រមានថា ប្រសិនបើមិនឈ្នះ Trump អាចតវ៉ាតាមរយៈការដាក់ពន្ធ ការទាមទារការរួមចំណែកណាតូខ្ពស់ ឬសូម្បីតែប្រកាសន័រវេសជាសត្រូវ។

អ្នកជំនាញវិភាគជាច្រើន ជឿថា Trump មិនទំនងឈ្នះទេ ហើយនេះជាអ្វីដែលធ្វើឲ្យគណៈកម្មាធិការណូបែលយមានការភ័យស្លន់ស្លោប្រសិនបើមានប្រត្តិកម្មពីលោកTrumpពិតមែន។ ដោយឡែក លោក Kirsti Bergstø មេដឹកនាំគណបក្សសង្គមនិយម ក៏បាននិយាយថា ត្រូវតែ “ត្រៀមខ្លួនសម្រាប់អ្វីៗទាំងអស់” ព្រោះមិនប្រាកដថា Trump នឹងយល់ថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងការជ្រើសរើសនេះទេ។
យ៉ាងណាមិញ Trump មានជំនឿយូរមកហើយថាលោកគួរតែទទួលបានពានរង្វាន់សន្តិភាព ដោយប្រៀបធៀបទៅនឹងលោក Barack Obama ដែលបានទទួលពានរង្វាន់ក្នុងឆ្នាំ ២០០៩។ ម្យ៉ាងវិញទៀត កាលពីខែកក្កដា លោកTrump បានទូរស័ព្ទសួរអំពីពានរង្វាន់នេះ ចំណែកឯងពេល នៅក្នុងអង្គការសហប្រជាជាតិ ក៏Trumpបានអះអាងថា លោក បានបញ្ឈប់សង្គ្រាមជាច្រើនផងដែរ។
ដោយឡែក លោក Arild Hermstad មេដឹកនាំគណបក្សបៃតងបានថ្លែងថា ឯករាជ្យភាពរបស់គណៈកម្មាធិការណូបែល គឺជាមូលដ្ឋាននៃកិត្តិយសរង្វាន់ ហើយវាមិនអាចត្រូវបានសម្រេចដោយប្រព័ន្ធផ្សព្វផ្សាយឬសម្ពាធនយោបាយបានទេ។
តាមការបញ្ជាក់របស់លោក Kristian Berg Harpviken នាយកវិទ្យាស្ថានណូបែលន័រវេស បានបង្ហាញថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយឯករាជ្យ ទោះមានការតែងតាំងសមាជិកដោយសភាក៏ដោយ។ ប៉ុន្តែ អ្នកវិភាគ Harald Stanghelle ព្រមានថា ប្រសិនបើ Trump ខកខាន មិនបានរង្វាន់នេះ អាចនឹង មានវិធានការសងសឹកដូចជា ពន្ធ ការទាមទាររួមចំណែកណាតូខ្ពស់ ឬការប្រកាសសត្រូវ។
លោកស្រី Nina Græger ដែលជា នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាព ក៏បាន ប៉ាន់ស្មានថា បេក្ខជនដែលទំនងឈ្នះរួមមាន ជំនួយបន្ទាន់ស៊ូដង់ គណៈកម្មាធិការការពារការសារព័ត៌មាន និងសម្ព័ន្ធអន្តរជាតិរបស់ស្ត្រីសម្រាប់សន្តិភាព។ លោកស្រីបន្តថាទោះ Trump មានការខិតខំស្វែងរកសន្តិភាពហ្គាហ្សា ក៏វានៅឆាប់ពេកក្នុងការវាយតម្លៃលទ្ធផលរយៈពេលវែង ហើយអាកប្បកិរិយាបដិសេធប្រព័ន្ធអន្តរជាតិ និងសិទ្ធិប្រជាធិបតេយ្យរបស់លោក មិនសមស្របនឹងឆន្ទៈរបស់ Alfred Nobel ទេ។
ជាងនេះទៅទៀត អ្នកវិភាគជាច្រើនសង្ឃឹមថា មិនថា Trump ឈ្នះឬអត់ ន័រវេសត្រូវតែត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់នយោបាយអន្តរជាតិប្រសិនបើមានប្រតិកម្មខ្លាំងពីសំណាក់ Trump។
ប្រភព៖ Reuters















