ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងត្បូងប្រទេសចិន និងតៃវ៉ាន់ បង្កជាទឹកជំនន់ធំបំផុតក្នុងឆ្នាំនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ និងប្រជាជនភៀសខ្លួនរាប់លាននាក់
មនុស្សជិតពីរលាននាក់នៅភាគខាងត្បូងប្រទេសចិនត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុង Ragasa វាយប្រហារឆ្នេរសមុទ្រដែលមានប្រជាជនច្រើននៅតំបន់ផ្សេងៗ ព្យុះនេះបានបង្ករទឹកជំនន់ដ៏ខ្លាំងនៅតៃវ៉ាន់ និងបានសម្លាប់មនុស្សយ៉ាងតិច ១៥ នាក់ និងបាត់ខ្លួន ១៧នាក់។ តាមព័ត៌មានបញ្ជាក់ថា ទំនប់ធម្មជាតិដែលបានសាងសង់កាលពីពេលថ្មីៗនេះបានបាក់ ដោយបញ្ចេញទឹកចំនួន ៦៨ លានតោន និងបង្កឲ្យមានការជន់លិចក្រុង Guangfuរួមទាំងផ្លូវជាច្រើន។
តាមរយៈវីដេអូពីតំបន់ភ្នំភាគខាងកើត Hualien បានបង្ហាញអំពីទឹកហូរតាមផ្លូវរួមជាមួយរថយន្តជាច្រើន។ អ្នកស្រុកនៅតំបន់នោះបានផ្លាស់ទៅនៅទីទួលសុវត្ថិភាព ខណៈផ្ទះនៅកម្រិតទាបត្រូវជន់លិច។ ក្នុងនោះដែរអាជ្ញាធរតៃវ៉ាន់បានព្រមានពីហានិភ័យទំនប់ធម្មជាតិ និងផលប៉ះពាល់អាកាសធាតុ ដែលអាចធ្វើឱ្យប្រជាជនត្រូវបន្តជម្លៀសជាច្រើននាក់ ហើយការព្យាករណ៍មុនៗគឺមិនបានគិតពីកម្រិតទឹកភ្លៀងធ្លាក់ខ្លាំង និងល្បឿនខ្យល់ខ្លាំង ដែលអាចបង្កការកើនល្បឿនទឹកនៃទំនប់នោះទេ។
ព្យុះRagasa បានបន្សល់ខ្យល់បក់ខ្លាំង ដល់ទីក្រុងហុងកុង និងម៉ាកាវ ដល់ល្បឿន ១៦៨គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កទឹកជំនន់លិចផ្លូវជាច្រើនផងដែរ ដោយឡែក នៅShenzhen ព្យុះនេះ បានបង្ករឲ្យមានខ្យល់បក់ខ្លាំងជាមួយកម្រិតទឹកសមុទ្រ១៨១.៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ម្យ៉ាងវិញទៀតអាជ្ញាធរបានផ្អាកសាលារៀន អាជីវកម្ម និងសេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីការពារដល់ប្រជាជន។
ចំពោះខេត្ត Guangdong បានជម្លៀសប្រជាជនចំនួន ១.៨៩លាននាក់ និងផ្លាស់ទីលំនៅទៅតំបន់ឆ្ងាយក្នុងខេត្តនាវា ហើយត្រៀមអ្នកពន្លត់អគ្គីភ័យផងដែរ ដើម្បីការពារពីការខ្យល់បក់ខ្លាំង និងរលកទឹកធំ ក្នុងករណីណាមួយ ទោះបីមានប្រជាជនច្រើនក៏ដោយ តំបន់ទាំងនេះបានរៀបចំយ៉ាងល្អ មានប្រព័ន្ធទំនើបដើម្បីទប់ទល់ទឹកជំនន់ និងខ្យល់ព្យុះខ្លាំងនាពេលអាសន្ន។
ដោយឡែកប្រទេសនៅតំបន់អាស៊ីកណ្ដាលបានជួបប្រទះព្យុះជាច្រើន និងវិបត្តិអាកាសធាតុដោយមនុស្សជាអ្នកបង្ករដែលធ្វើឱ្យមានព្យុះកាន់តែធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្របរិយាកាសបានព្រមានថា ការកើនសីតុណ្ហភាពផែនដី និងនីវោទឹកសមុទ្រខ្ពស់ ធ្វើឱ្យព្យុះមានថាមពលខ្លាំង និងបណ្តាលឱ្យទីក្រុងនានារងផលប៉ះពាល់ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា គួរបង្កើនសុវត្ថិភាពអាគារឲ្យមានភាពរឹងមាំ ដើម្បីទប់ទល់ខ្យល់ព្យុះ និងទឹកជំនន់នៅពេលអនាគត។
ប្រភព៖ CNN


















