ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល លេីកាតា


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ទី ១១ ខែកញ្ញាបានថ្កោលទោសការវាយប្រហារលើប្រទេសកាតានៅដើមសប្តាហ៍នេះ និងបានអំពាវនាវឱ្យមានការបន្ធូរបន្ថយ ជុំវិញការវាយប្រហារនេះ។

ក្រុមប្រឹក្សាសន្តិសុខ “បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកាត់បន្ថយ និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយកាតា” ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងពីសមាជិកក្រុមប្រឹក្សាទាំង ១៥ រួមទាំងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលគឺសហរដ្ឋអាមេរិក។

សមាជិកក្រុមប្រឹក្សាក៏បាន “គូសបញ្ជាក់ការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកាតា”។

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​រដ្ឋធានី Doha របស់​ប្រទេស​កាតា គឺប៉ុនប៉ងសំដៅសម្លាប់​លើ​មេដឹកនាំ​ក្រុម​ហាម៉ាស។ ក្រុមនេះបាននិយាយថា មន្ត្រីកំពូលរបស់ខ្លួនបានរួចរស់ជីវិត ខណៈសមាជិករបស់ខ្លួនចំនួន ៥ នាក់បានស្លាប់ ហើយសមាជិកកងកម្លាំងសន្តិសុខកាតាម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានហៅទីក្រុងដូហាថាជា “ទឹកដីនៃអ្នកសម្រុះសម្រួលដ៏សំខាន់” សម្រាប់កិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក។

សមាជិកក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំង រួមទាំងអ្នកដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស និងការបញ្ចប់សង្គ្រាម និងការរងទុក្ខវេទនានៅហ្គាហ្សា ត្រូវតែជាអាទិភាពកំពូលរបស់ពួកគេ។

(ប្រភព៖ CNA)