ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវបានក្រុមបាតុករដុតទាំងរស់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត!


ទីក្រុង Kathmandu ធ្លាក់ចូលទៅក្នុងភាពវឹកវរ ខណៈដែលការតវ៉ាដោយហិង្សានៅតែបន្តបន្ទាប់ពីការដកបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសនេប៉ាល់។ ភាពតានតឹងបានកើនឡើងដល់សោកនាដកម្ម នៅពេលដែលលោកស្រី Rajyalaxmi Chitrakar ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Jhalanath Khanal ត្រូវបានដុតទាំងរស់ នៅពេលក្រុមអ្នកតវ៉ាបានដុតផ្ទះរបស់លោកស្រីនៅក្នុងតំបន់ Dallu ។

ប្រភពដដែលបានបន្តថា លោកស្រី Rajyalaxmi Chitrakar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kirtipur Burn ដើម្បីសង្គ្រោះ ប៉ុន្តែក្រោយមកបានបាត់បង់ជីវិត។

ភាពចលាចលដែលជំរុញដោយក្រុមបាតុករ Gen Z ភាគច្រើនបានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ និងជាង ៣០០ នាក់រងរបួស ដោយហ្វូងមនុស្សបានបំផ្លិចបំផ្លាញអគារសភា និងលំនៅដ្ឋានផ្លូវការ ដោយក្រុមបាតុករ​ទាមទារឱ្យ​ដក​នាយក​រដ្ឋមន្ត្រី K.P. Oli ព្រមទាំងបក្សពួកចេញពីតំណែង ដោយសារអំពើពុករលួយ និងអភិបាលកិច្ចផ្តាច់ការ។

(ប្រភព៖ NDTV)