អ្នកវិភាគ៖ កិច្ចព្រមព្រៀងលក់យន្តហោះ Gripen រវាងស៊ុយអែត និងថៃ បង្កើតជាការព្រួយបារម្ភចំពោះសន្តិសុខក្នុងតំបន់
កាលពីសប្ដាហ៍មុន កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន ៤គ្រឿង ត្រូវបានចុះហត្ថលេខារវាង Swedish Defence Materiel Administration (FMV) និងប្រទេសថៃ។ នេះបញ្ជាក់ថាវាជាផ្នែកនៃកិច្ចព្រមព្រៀងធំមួយ ដែលថៃនឹងទទួលបានយន្តហោះ Gripen ចំនួន១២ គ្រឿង។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះទទួលបានការរិះគន់ពីមជ្ឈដ្ឋានជាច្រើន ព្រោះវាបានកើតឡើងក្នុងបរិបទជម្លោះព្រំដែនកម្ពុជា ថៃ។ ដោយឡែកនៅខែកក្កដា យន្តហោះ Gripen របស់ថៃមួយត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធជាលើកដំបូង។ នេះបើតាមការចុះផ្សាយតានរយះទស្សនាវដ្តី American National Interest។
ជុំវិញជម្លោះនោះគឺពាក់ព័ន្ធនឹង ប្រាសាទព្រះវិហារ ដែលតុលាការអន្តរជាតិ (ICJ) បានសម្រេចឲ្យជាកម្មសិទ្ធិកម្ពុជា កាលនៅឆ្នាំ ១៩៦២ និងបញ្ជាក់ឡើងវិញនៅឆ្នាំ ២០១៣ ប៉ុន្តែថៃគឺមិនបានទទួលស្គាល់សេចក្តីសម្រេចនេះទេ។ ម្យ៉ាងការប្រយុទ្ធនាពេលនោះបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច ៤៣ នាក់ និងជម្លៀសប្រជាជនប្រមាណ ៣០០០០០នាក់ មុនពេលមានកិច្ចព្រមព្រៀងឈប់បាញ់នេះ។
ចំពោះស្ថានភាពគឺនៅតែមានភាពតានតឹង បន្ទាប់ពីមានរបាយការណ៍ថាទាហានថៃបានចូលទៅក្នុងភូមិរបស់ប្រជាជនខ្មែរ និងចាប់ខ្មែរជាអ្នកទោសសង្គ្រាម។ ក្នុងស្ថានភាពនេះ ការចូលរួមពីសហគមន៍អន្តរជាតិ ត្រូវបានចាត់ទុកថាជាកិច្ចការសំខាន់ក្នុងការរក្សាសន្តិភាព។
ដោយឡែក ការលក់អាវុធរបស់ស៊ុយអែតបានប៉ះពាល់ដល់ភាពជាដៃគូសន្តិភាព និងផ្ទុយនឹងច្បាប់នាំចេញអាវុធរបស់ខ្លួន។ ច្បាប់ឆ្នាំ ២០១៨ កំណត់ថា ប្រទេសដែលទិញត្រូវតែមានលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សធម៌។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះមានតម្លៃដល់ទៅ ៥.៣ ពាន់លាន SEK ដែលជាហេតុធ្វើឲ្យមានការអះអាងថាផលប្រយោជន៍សេដ្ឋកិច្ចត្រូវបានអនុញ្ញាតឲ្យលើកលែងក្នុងលក្ខណៈវិនិច្ឆ័យនយោបាយ។
យ៉ាងណាមិញ អ្នករិះគន់បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ស៊ុយអែតអាចបង្កការ បន្ថែមជម្លោះក្នុងតំបន់ និងបំផ្លាញមុខមាត់វិជ្ជមានរបស់ខ្លួន ដែលពេលនេះជំនួសឲ្យជាផ្នែកដោះស្រាយបញ្ហា បន្តែស៊ុយអែតកំពុងត្រូវបានចោទថា ក្លាយជាផ្នែកមួយនៃការបន្ថែមបញ្ហា។
ប្រភព៖ DAGNS NYHETER















