ទាហានឆ្មាំជាតិបានពង្រាយកម្លាំងនៅវ៉ាសុីនតោន ដែលមានគណបក្ស៣រូបចូលរួម ដើម្បីគាំទ្រ Trump លើប្រតិបត្តិការរបង្ក្រាបឧក្រិដ្ឋកម្ម
អភិបាលរដ្ឋបីរូបទៀតពីគណបក្សសាធារណរដ្ឋ រួមមាន Mississippi, Tennessee និង Louisiana បានអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រប្រតិបត្តិការរដ្ឋបាលប្រធានាធិបតី Donald Trump ដែលមានគោលបំណងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។ ការចូលរួមរបស់បីរដ្ឋនេះ បានធ្វើឱ្យចំនួនទាហានឆ្មាំជាតិចូលរួមសរុបឡើងដល់ជាង ១១០០នាក់ និងបន្ថែមចំនួនរដ្ឋចូលរួមដល់ប្រាំមួយ។

ទោះយ៉ាងណា មូលហេតុដែលរដ្ឋបាលស្នើសុំជំនួយយោធាបន្ថែមនៅតែពុំទាន់ច្បាស់លាស់ ខណៈកងទ័ពប្រហែល ៨០០នាក់ពី Washington, DC បានត្រូវហៅប្រើរួចហើយសម្រាប់ប្រតិបត្តិការរយៈពេល ១០ថ្ងៃ។ក្នុងនោះអភិបាលក្រុងវ៉ាស៊ីនតោន លោក Muriel Bowser បានឆ្លើយតបថា ការពិពណ៌នាអំពីប្រតិបត្តិការនេះត្រូវតែមានភាពច្បាស់លាស់ និងស្មោះត្រង់ជាងនេះ។
លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះមិនត្រឹមតែទាក់ទងនឹងការទប់ស្កាត់ឧក្រិដ្ឋកម្មទេ ប៉ុន្តែទាក់ទងផងដែរ នឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលជាគោលនយោបាយសំខាន់មួយរបស់រដ្ឋបាល Trump ក្នុងអំឡុងពេលថ្មីៗនេះ។ ក្នុងសន្និសីទសារព័ត៌មាន លោក Bowser បានបង្ហាញការសង្ស័យចំពោះចេតនារបស់រដ្ឋបាល និងបានចោទសួរអំពីរបៀបដែលប្រតិបត្តិការនេះអាចប៉ះពាល់ដល់ទីក្រុងវ៉ាស៊ីនតោន។
ប្រភព៖ AP
















