|

អាថ៌កំបាំងផ្លូវកាត់ (Shortcut) ទាំង៩ នៅលើក្ដារចុច (Keyboard) ដែលអ្នកអាចពុំទាន់ដឹង


ដោយ៖ សន ស្រីពេជ្រ

មានផ្លូវកាត់ (Shortcut Key) ជាច្រើនដែលលាក់នៅក្នុងក្តារចុចរបស់អ្នក ដែលទាំងអស់នេះមានសមត្ថភាពគ្រប់គ្រងប្រព័ន្ធកុំព្យូទ័ររបស់អ្នកដោយមិនចាំបាច់ប្រើឧបករណ៍បញ្ជា (Mouse)។ គ្រាប់ចុចផ្លូវកាត់ចំនួន ៩ ក្នុងចំណោមផ្លូវកាត់ជាច្រើនទៀត ដែលអ្នកមិនបានដឹងថាមាននៅលើក្តារចុចរបស់អ្នកអាចជួយសន្សំសំចៃពេលវេលារបស់អ្នកបានច្រើន។

ខាងក្រោមនេះ ជារបៀបប្រើផ្លូវកាត់ (Shortcut Key) ចំនួន៩ ដែលអ្នកអាចពុំទាន់បានដឹង មានដូចខាងក្រោម៖

1. Windows key + D or Windows key + M

  • ផ្លូវកាត់នេះនឹងធ្វើឱ្យកិច្ចការដែលអ្នកកំពុងតាំងនៅ ប្រែទៅជារួមតូចនៅលើ Taskbars ដោយវានឹងនាំអ្នកប្រើប្រាស់ទៅកាន់ទីតាំង Desktop (Home)។
  • វិធីកាត់នេះ អាចប្រើបានទាំង២ Win + D or Win + M។

 2. Windows key + E

  • ផ្លូវកាត់នេះនឹងបង្ហាញឱ្យអ្នកប្រើប្រាស់នូវផ្ទាំង File Explorer ឬថតផ្ទុកឯកសារ។

3. Windows key + L

  • ផ្លូវកាត់នេះនឹងធ្វើការចាក់សោរ (Lock Screen) កុំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្តិភ្លាមៗ។

 4. Windows key + R

  • ប្រសិនបើអ្នកចុចគ្រាប់ចុចទាំងពីរជាមួយគ្នា វានឹងនាំអ្នកដោយផ្ទាល់ទៅប្រអប់ សម្រាប់វាយកម្មវិធីដែលយើងចង់ចូល (ex. cleanmgr, services.msc…)។
  • វាយបញ្ចូលឈ្មោះកម្មវិធីថតឯកសារ (ឬFolder)ដោយផ្ទាល់។

5. Windows key + T

  • ផ្លូវកាត់នេះនឹងធ្វើឱ្យ Icon នៃកម្មវិធីដែលអ្នកកំពុងតែប្រើប្រាស់នៅលើ Taskbars អាចបម្លាស់ទី ឬលោតពីឆ្វេងទៅស្តាំ ឬពីស្តាំទៅឆ្វេង។ មានន័យថា អ្នកប្រើប្រាស់ ត្រូវចុច Window +T នេះច្រើនដង រហូតវាលោតទៅកាន់ Icon នៃកម្មវិធីណា ដែលអ្នកចង់ចូលទៅប្រើប្រាស់។

 6. Ctrl + Shift + T

  • នៅពេលដែលអ្នកប្រើប្រាស់កំពុងប្រើប្រាស់ Internet នៅលើ Browser ‘Chrome’ ហើយមានផ្ទាំង Tap មួយចុងក្រោយបង្អស់ដែលអ្នកបានបិទ ដូចនេះផ្លូវកាត់នេះនឹងអាចហៅ ឬបើកផ្ទាំង Tap នោះមកវិញភ្លាមៗ។

7. Windows key + B

  • ផ្លូវកាត់នេះអាចនាំអ្នកប្រើប្រាស់ទៅកាន់មុខងារមួយនៅលើ Taskbars ហៅថា “Show hidden icons”។

 8. Ctrl​​ + Shift + Esc

  • ពេលកុំព្យូទ័ររបស់អ្នកចាប់ផ្តើមគាំង ឬកម្មវិធីណាមួយដំណើរការមិនរលូន អាចចុច shortcut ខាងលើ នោះវានឹងបង្ហាញផ្ទាំងកម្មវិធី Task Manager ដែលយើងអាចបិទកម្មវិធីដែលកំពុងគាំងបាន។

9. Windows key + Up Arrow key/Down Arrow key

  • នៅពេលដែលអ្នកប្រើប្រាស់កំពុងតែប្រើប្រាស់នៅលើផ្ទាំងកម្មវិធីណាមួយ ហើយចង់បង្រួមផ្ទាំងនោះពីធំទៅតូច (Minimize) ឬពីតូចទៅធំ (Maximize) អ្នកប្រើប្រាស់អាចប្រើប្រាស់ផ្លូវកាត់មួយនេះបាន។

ជាក់ស្តែងផ្លូវកាត់ ឬវិធីសាស្ត្រប្រើប្រាស់ក្តារចុចដោយពុំចាំបាច់ប្រើ​ mouse នេះ នៅមានច្រើនបែប ច្រើនយ៉ាងទៀត អាស្រ័យទៅលើការសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង។ យ៉ាងណាមិញ យើងសង្ឃឹមថាវិធីកាត់ទាំង៩ខាងលើអាចជាមេរៀនថ្មីចែសសម្រាប់បងៗ ប្អូននិស្សិតមួយចំនួន តែសូមកុំភ្លេចយកវាទៅអនុវត្តជាក់ស្តែង ទើបធ្វើឱ្យលោកអ្នកយល់ពីដំណើរការរបស់វាកាន់តែច្បាស់៕

*បញ្ជាក់៖ ផ្លូវកាត់ (Shortcut) ដែលបានបង្ហាញខាងលើគឺអាចដំណើរការបានតែប្រព័ន្ធប្រតិបត្តិការ Window តែប៉ុណ្ណោះ។

ប្រភព៖ India Today

សម្រួលដោយ៖ BRANDBODIA