|

កម្ពុជា ប្រាប់អនុព័ន្ធយោធានៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ពីស្ថានការណ៍ក្រោយបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ


ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធានៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេស នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពក្រោយបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ ចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ប្រភព៖ ក្រសួងព័ត៌មាន