មេដឹកនាំសហភាពអឺរ៉ុបចំនួន ២៦ បាននិយាយថាអ៊ុយក្រែនគួរតែមានសេរីភាពក្នុងការសម្រេចចិត្តអនាគតរបស់ខ្លួន
ប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុបចំនួន ២៦ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនអ៊ុយក្រែនត្រូវតែមានសេរីភាពក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ ហើយថាដំណោះស្រាយការទូតត្រូវតែការពារផលប្រយោជន៍អ៊ុយក្រែន និងអឺរ៉ុប។
បណ្ដាមេដឹកនាំបាននិយាយថា “ការចរចាប្រកបដោយអត្ថន័យអាចប្រព្រឹត្តទៅបានតែក្នុងបរិបទនៃបទឈប់បាញ់ ឬកាត់បន្ថយអរិភាពប៉ុណ្ណោះ” ដោយបន្ថែមថា “យើងជឿជាក់ថាដំណោះស្រាយការទូតត្រូវតែការពារផលប្រយោជន៍សន្តិសុខសំខាន់ៗរបស់អ៊ុយក្រែន និងអឺរ៉ុប”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ដែលត្រូវបានយល់ព្រមកាលពីល្ងាចថ្ងៃចន្ទ និងបានចេញផ្សាយកាលពីថ្ងៃអង្គារ ត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រីប៉ុណ្ណោះ។












