|

កងកម្លាំងអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ៦៧នាក់នៅហ្គាហ្សា ខណៈពួកគេកំពុងស្វែងរកជំនួយ


យោធាអ៊ីស្រាអែល(IDF)បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោចណាស់ 67 នាក់នៅភាគខាងជើងហ្គាហ្សា ខណៈពួកគេចាំជំនួយអាហារពីអង្គការសហប្រជាជាតិ។ ក្រសួងសុខាភិបាលនៅហ្គាហ្សា (ដឹកនាំដោយក្រុមហាម៉ាស់) បាននិយាយថា ក្បួនរថយន្តជំនួយបានជួបនឹងហ្វូងមនុស្សស្រេកឃ្លាន ហើយរងការបាញ់បោះព្រមានដោយកងទ័ពអ៊ីស្រាអែល។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរិះគន់អំពើហឹង្សានេះថា ជាអំពើមិនអាចទទួលយកបាន។ គេបានរាយការណ៍ថាមនុស្សម្នាក់ ក្នុងចំណោមបីនាក់មិនបានញ៉ាំអាហារជាច្រើនថ្ងៃ និងស្ត្រីកុមារចំនួនជិត ៩០,០០០ នាក់ត្រូវការព្យាបាលបន្ទាន់។

ប្រជាជននៅហ្គាហ្សាជាងពីរលាននាក់ ត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់ម្តង ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា២០២៣។

ចាប់ពីនោះមក មានអ្នកស្លាប់លើស ៥៨,០០០ នាក់ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលហ្គាហ្សា។ កាលពីថ្ងៃអាទិត្យចំនួននាក់ស្លាប់បានកើនឡើងដល់ ៩៣ នាក់ក្នុងមួយថ្ងៃ។ នៅទីក្រុង Gaza មន្ទីរពេទ្យ Shifa ពោរពេញដោយអ្នករងរបួស។

IDF បាននិយាយថាពួកគេបន្តប្រតិបត្តិការដើម្បីបំផ្លាញសមត្ថភាពក្រុមហាម៉ាស់ ហើយបានចេញសេចក្តីជូនដំណឹងឱ្យប្រជាជនក្នុង Deir al-Balah ជម្លៀសទៅភាគខាងត្បូង ដោយសារតែមានការសង្ស័យថាមានចំណាប់ខ្មាំងនៅទីនោះ។ ការជម្លៀសថ្មីនេះបានបង្កការភ័យខ្លាចដល់ប្រជាជនប៉ាឡេស្ទីន និងក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា របាយការណ៍ស្ទើររៀងរាល់ថ្ងៃបញ្ជាក់ថា ជនស៊ីវិលត្រូវបានសម្លាប់ពេលកំពុងស្វែងរកអាហារ ពិសេសនៅក្បែរតំបន់ចែកជំនួយនៅភាគខាងត្បូងហ្គាហ្សា។

ប្រភព BBC news