លោក Trump អស់ការអត់ធ្មត់ជាមួយ Putin និងគំរាម​យក​ពន្ធ​លើ​រុស្ស៊ី​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​បទឈប់បាញ់​ក្នុង​រយៈពេល ៥០ ថ្ងៃ!


លោក ដូណាល់ ត្រាំ និយាយថា លោកមិនសប្បាយចិត្តជាខ្លាំងជាមួយរុស្ស៊ី ហើយបានប្រកាសផែនការផ្តល់អាវុធ ដល់អ៊ុយក្រែន តាមរយៈអង្គការណាតូ។

ប្រធានាធិបតី​អាមេរិក​ក៏​និយាយ​ដែរ​ថា លោក​នឹង​ដាក់​ឱ្យ​ប្រើ​ពន្ធ​បន្ទាប់បន្សំ១០០% ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ត្រូវ​បាន​សម្រេច​ក្នុង​រយៈពេល ៥០ ថ្ងៃ។ នេះមានន័យថាប្រទេសណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងការយកពន្ធដ៏ធំមួយដើម្បីលក់ផលិតផលរបស់ពួកគេទៅសហរដ្ឋអាមេរិក។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណាតូ​លោក Mark Rutte នៅ​សេតវិមាន។ ដំណើរត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump បង្ហាញថាលោកអស់ការអត់ធ្មត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយ។

ប្រភព៖ BBC News