អ្នកនាំពាក្យសម្ដេចតេជោ៖ ក្រុមជ្រុលនិយមបានបន្លំឈ្មោះជាផេកហ្វេសប៊ុកសម្ដេចតេជោ បង្ហោះព័ត៌មានមិនពិតទាក់ទងនឹងករណីដំឡើងពន្ធបដិការពីសហរដ្ឋអាមេរិក
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានប្រកាសបដិសេធទាំងស្រុងនូវព័ត៌មានក្លែងក្លាយ ចេញពីគណនេយ្យហ្វេសប៊ុកក្លែងក្លាយ(Fake Account ) របស់ក្រុមជ្រុលនិយម ដែលបន្លំឈ្មោះជាផេកហ្វេសប៊ុក សម្ដេចតេជោ បង្ហោះទាក់ទងនឹងករណីដំឡើងពន្ធបដិការពីសហរដ្ឋអាមេរិក ដើម្បីបំភាន់សាធារណជន និងបំពានលើសម្ដេចតេជោ។

លោកបានបន្តថា នេះជាសកម្មភាពរបស់ក្រុមជ្រុលនិយម ក្នុងមហិច្ចតាបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។

ជាមួយគ្នានេះ អ្នកនាំពាក្យសម្ដេចតេជោបានបញ្ជាក់ផងដែរថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta និងមានចំនួន 14M followers (ដើម្បីជាការងាយស្រួលចំណាំ)។
លោក ជា ធីរិទ្ធ ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយថៃឆ្លៀតឱកាសទាំងនេះផងដែរ៕











