|

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងដកប្រធានាធិបតី Yoon ចេញពីតំណែង


តុលាការធម្មនុញ្ញក្នុងប្រទេសកូរ៉េខាងត្បូងបានសម្រេចដកតំណែង លោក Yoon Suk-yeol ជាប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ពីការប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំមុន។ ការសម្រេចនៅថ្ងៃសុក្រនេះមានន័យថាប្រទេសនេះត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល ៦០ថ្ងៃ។

លោក Yoon បានប្រកាសយ៉ាងខ្លីនូវច្បាប់អាជ្ញាសឹកកាលពីល្ងាចថ្ងៃទី ៣ ខែធ្នូ ដោយអះអាងថា កម្លាំងប្រឆាំងរដ្ឋ និងកូរ៉េខាងជើងបានជ្រៀតចូលរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់ដែលត្រូវបានបញ្ជូនឱ្យបិទសភាជាតិរបស់ប្រទេសនេះ បានផ្តល់សក្ខីកម្មថា Yoon បានបញ្ជាឱ្យពួកគេឃុំខ្លួនអ្នកនយោបាយគូប្រជែង និងរារាំងសភាមិនឱ្យបោះឆ្នោតដើម្បីដកបទបញ្ជាគ្រប់គ្រងយោធារបស់គាត់។

សេចក្តីសម្រេចនេះត្រូវការការយល់ព្រមពីចៅក្រមប្រាំមួយរូបក្នុងចំណោមចៅក្រមប្រាំបីរូបនៃតុលាការធម្មនុញ្ញដើម្បីសម្រេចការដកគាត់ចេញជាផ្លូវការ។

ប្រភព៖ Aljazeera