ឯកឧត្តម នួន ផារ័ត្ន៖ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួម និងការសហការពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ »។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ដើម្បីឱ្យផែនការអភិវឌ្ឍន៍ខេត្តកំពង់ធំ ប្រព្រឹត្តិទៅដោយជោគជ័យ សំដៅធ្វើយ៉ាងណាគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ រួមដៃគ្នា សហការគ្នា ដើម្បីសម្រេចកិច្ចការងារនេះ អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនបន្ថែមទៀត។ សំដៅធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ប្រទាក់ក្រឡាគ្នា នៅក្នុងការសម្រេចបាននូវចក្ខុវិស័យរួមដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។