|

ប្រជាពលរដ្ឋជាច្រេីននាក់ នាំគ្នាសម្រុកទៅយកអាំងប៉ាវនៅផ្ទះឧកញ្ញាមួយរូប ដែលបណ្តាលឱ្យមានអ្នកបាត់បង់ជីវិត៣នាក់ និងរបួសច្រេីននាក់


ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ខណៈនេះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន កំពុងជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាមិញចំពោះមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យស្លាប់ និងរងរបួសនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែជាការសន្និដ្ឋានគឺអាចបណ្ដាលមកពីការខ្យល់គេ ស្របពេលដែលក្រសួងបរិស្ថានថា នាព្រឹកថ្ងៃទី២៣ ខែមករា នេះ កម្ពុជាមានបាតុភូតចុះអ័ព្ទដែលនាំឱ្យអាកាសធាតុមិនល្អ មានខ្យល់ពុល និងអុកស៉ីសែនធ្លាក់ចុះ ។