បាក់រលំអណ្តូងរ៉ែនៅប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្សយ៉ាងតិច១២នាក់ និងរាប់សិននាក់ទៀតបាត់ខ្លួន!
ប៉ូលិសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃទី១៣ ខែមករាថា យ៉ាងហោចណាស់សាកសពចំនួន១២នាក់ ត្រូវបានគេរកឃើញបន្ទាប់ពីការដួលរលំអណ្តូងរ៉ែថ្មនៅក្នុងរដ្ឋ Kachin ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេស។ មកដល់រសៀលថ្ងៃដដែលនេះ អាជ្ញាធរបានបញ្ជាក់ពីការរកឃើញសាកសពចំនួន ១២ ដោយមានផ្ទះជាង ៥០ខ្នង ត្រូវបានកប់នៅក្រោមគំនរបាក់បែក និងមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន។
សាក្សីបានប្រាប់ថាការបាក់ដីនេះ បានកើតឡើងដោយសារដីសម្រាមដែលក្រុមហ៊ុនបានចាក់មានទម្ងន់ធ្ងន់ខ្លាំងបណ្ដាលឱ្យមានដីខ្សាច់ពីក្រោមដីហៀរមកទម្លុះអណ្ដូងរ៉ែនេះ។
ហេតុការណ៍រអិលបាក់ដី និងគ្រោះថ្នាក់ផ្សេងៗតែងកើតមាន ជាញឹកញាប់នៅអណ្តូងរ៉ែ ស្ថិតក្នុងតំបន់រដ្ឋ Kachin របស់មី យ៉ាន់ម៉ាដែលជាតំបន់ពាណិជ្ជកម្មរ៉ែត្បូងដ៏សំខាន់របស់ប្រទេសនេះ និងបានទាក់ទាញកម្មករក្រីក្រមកពីទូទាំងប្រទេសដើម្បីស្វែងរកត្បូងដ៏មានតម្លៃ ដែលភាគច្រើនត្រូវ បាននាំចេញទៅកាន់ប្រទេស ចិន ។
ប្រភព៖ Vietnam Plus