ការពារកូវីដ តែកុំភ្លេចមូសខាំ


ភ្លៀងចាប់ផ្តេីមបង្អុរចុះមកបណ្តេីរៗ ជាសញ្ញាថារដូវប្រាំងជិតធ្វេីដំណេីរផុត និងជំនួសមកវិញដោយរដូវវស្សា ដែលមានរយៈពេល៦ខែពេញ ចាប់ពីខែឧសភា ដល់ខែតុលាខាងមុខនេះ។

ខណៈដែលជំងឺកូវីដ១៩ កំពុងវាយលុក ស្របពេលដែលកម្ពុជាកំពុងតែសស្រាក់សស្រាំរួមគ្នាទប់ស្កាត់ការរីករាលដាលផងនោះ ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលចំពោះសមាជិកគ្រួសាររបស់ខ្លួនគឺកាន់តែចាំបាច់ ពិសេសកុមារ ជនចាស់ជរា និងជនងាយរងគ្រោះជាដេីម។

រូបតំណាង (រដ្ឋបាលខេត្តត្បូងឃ្មុំ)

ក្នុងគោលបំណង ដាស់តឿន និងលើកកម្ពស់ចំណេះដឹងរបស់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការបង្ការជំងឺគ្រុនឈាម និងទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺគ្រុនឈាម ក្នុងបរិបទដ៏លំបាកនេះ ពួកយេីងអាចចូលរួមបំបាត់នូវជម្រកមូសខ្លា តាមរយៈវិធានអនាម័យងាយៗដូចជា ការសម្អាតអនាម័យនៅជុំវិញគេហដ្ឋានដែលកំពុងបិទខ្ទប់ ការបំបាត់នូវទីតាំង ដក់ទឹកមានថ្លុក សំបកកង់ឡាន សំបកដប ក៏ដូចជាសម្ភារដក់ទឹកផ្សេងៗជាដេីម ព្រោះទាំងនេះសុទ្ធសឹងជាកន្លែងសម្រាប់ពងកូនរបស់មូសខ្លា ពិសេសនៅពេលគេងត្រូវចងមុងកុំបីខាន៕

រូបភាព៖ Insider
រូបភាព៖​ Ecomist