ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្ដីបំភ្លឺជុំវិញជុំវិញការបែកធ្លាយការធ្វើទារុណកម្ម ទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់មួយកន្លែង
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយមានខ្លឹមសារថា ៖ បែកធ្លាយការធ្វើទារុណកម្ម ទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្អាន៧២។
យោងតាមសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះភ្លាមកម្លាំងជំនាញបានចុះស្រាវជ្រាវជុំវិញការចុះផ្សាយខាងលើជាលទ្ធផល៖
១-ចំពោះជនរងគ្រោះនៅក្នុងរូបភាពនេះ គឺមិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹងឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។
២-សូមឱ្យលោក សួន ចំរើន ចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតពាក់ព័ន្ធករណីនេះជាបន្ទាន់។
៣-សំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល