លោក Trump អំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” នៅអ៊ុយក្រែន បន្ទាប់ពីជួប Zelenskyy


លោក Donald Trump បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែនមួយថ្ងៃបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅទីក្រុងប៉ារីសដោយអះអាងថាទីក្រុង Kyiv “ចង់ធ្វើកិច្ចព្រមព្រៀង” ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។

នៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth Social របស់គាត់ លោក Trump បាននិយាយថា ភាគីទាំងពីរបានទទួលរងការខាតបង់យ៉ាងសម្បើមនៅក្នុងសង្រ្គាម ហើយអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោកTrump សន្យានឹងបញ្ចប់សង្គ្រាមឱ្យបាន “ក្នុងរយៈពេល ២៤ ម៉ោង” ប្រសិនបើជាប់ឆ្នោត។

“គួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម។ លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ជីវិតជាច្រើនកំពុងត្រូវបានសម្លាប់ដោយអយុត្តិធម៌ ហើយ គ្រួសារជាច្រើនត្រូវបានបំផ្លាញ។

លោកបាននិយាយថា ក្រុងកៀវបានបាត់បង់ទាហាន ៤០ ម៉ឺននាក់ និងជនស៊ីវិលជាច្រើននាក់ទៀត ។ លោកមិនបានបញ្ជាក់ថា តើតួលេខនោះរួមបញ្ចូលអ្នករបួសឬអត់នោះទេ។ លោកបានបន្ថែមថា “Zelenskyy និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយ និងបញ្ឈប់ទង្វើដ៏ឆ្កួតនេះ” ។

Zelenskyy បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំជាមួយ Trump នៅទីក្រុងប៉ារីស ពិតជាទទួលបានលទ្ធផលល្អ។ គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ចុះបញ្ចូល Trump ឱ្យជួប Zelenskyy ដោយដំបូងឡើយ Trump មានការស្ទាក់ស្ទើរក្នុងការជួបមេដឹកនាំអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តគោលនយោបាយរបស់លោក Trump លើអ៊ុយក្រែននឹងមើលទៅក្នុងនៅតែជាអាថ៌កំបាំង។ ទោះបីជាមានសុទិដ្ឋិនិយមរបស់លោក Trump អំពីកិច្ចព្រមព្រៀងដែលអាចកើតមានក៏ដោយ វាមិនច្បាស់ទេថាលោក Putin មានចំណាប់អារម្មណ៍ក្នុងការចរចានៅពេលនេះទេ។ គាត់បានដាក់ចេញនូវការទាមទារក្នុងការបញ្ចប់សង្រ្គាម ដែលរួមមានការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីមៀ និងតំបន់ចំនួនបួនដែលក្រុងម៉ូស្គូបានទាមទារនៅឆ្នាំ ២០២២ រួមទាំងផ្នែកខ្លះនៃអ៊ុយក្រែនដែលបច្ចុប្បន្នមិនត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី។ លោកពូទីនក៏ចង់បានការហាមប្រាមលើអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូក៏ដូចជាការរំសាយអាវុធរបស់ខ្លួនផងដែរ។ លក្ខខណ្ឌទាំងនេះភាគច្រើនពិតជាមិនអាចទទួលយកបានសម្រាប់មេដឹកនាំអ៊ុយក្រែនក្នុងការចុះហត្ថលេខា។

ប្រភព៖ The Guardian