|

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រៀមសម្ពោធជាផ្លូវការជាគ្រឹះស្ថានសាធារណរដ្ឋបាល


មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានក្លាយជាគ្រឹះស្ថានសាធារណរដ្ឋបាល (ម.ជ.វ.ប.ន.) ដែលមាន ឈ្មោះជាភា សាអង់គ្លេសគឺ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY (STINL) តាមរយៈអនុក្រឹត្យលេខ ១៤១ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ការផ្លាស់ប្តូរជាស្ថាប័នថ្មីនេះ នឹងធ្វើឱ្យ STINL ក្លាយទៅជាស្ថាប័នឈានមុខគេដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា ដោយធានាបានការអនុវត្តតាមស្ដង់ដារអន្តរជាតិ ISO/IEC 17025 ដែលរក្សា បានការទទួលស្គាល់ដោយស្ថាប័នពិភពលោកដូចជា NATA ប្រទេសអូស្រ្តាលី និងSAC-SINGLAS ប្រទេសសិង្ហបុរី ។

គួរបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបើកសម្ពោធជាគ្រឹះស្ថានសាធារណរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។