រុស្ស៊ីគ្រោងនឹងប្រើប្រាស់ AI ដើម្បីបង្កើនការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងចក្រភពអង់គ្លេស! តើវានឹងដំណើរការយ៉ាងដូចម្ដេច?
រុស្ស៊ី និងសត្រូវផ្សេងទៀតរបស់ចក្រភពអង់គ្លេសកំពុងព្យាយាមប្រើបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។ នេះបើតាមអ្វីដែលរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី Pat McFadden បានព្រមាននៅក្នុងសន្និសីទណាតូនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ។
អធិការបតីនៃ Duchy of Lancaster នឹងប្រកាសពីការបង្កើតកម្មវិធីស្រាវជ្រាវមួយនៅទីក្រុងឡុងដ៍ ដែលមានឈ្មោះថា Laboratory for AI Security Research (LASR) ដើម្បីបន្តការគំរាមកំហែងដែលកំពុងកើតមាន ខណៈដែលលោកព្រមានពីហានិភ័យដែលរុស្ស៊ីនឹងព្យាយាមផ្ដាច់បណ្តាញអគ្គិសនី។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមកំហែងដោយផ្ទាល់ដល់ប្រទេសនានា រួមទាំងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល Storm Shadow លើគោលដៅនៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បាននិយាយថារុស្ស៊ី «មានសិទ្ធិ» ក្នុងការវាយប្រហារគោលដៅយោធាជាការឆ្លើយតប។
មានមនុស្សតិចណាស់ដែលជឿថារុស្ស៊ីនឹងប្រថុយនឹងការវាយប្រហារបែបយោធាធម្មតាប្រឆាំងនឹងសមាជិកណាតូនៅក្នុងការពិត ប៉ុន្តែការវាយប្រហារតាមអ៊ីនធឺណេតដែលប្រសើរឡើងនៅតែជាលទ្ធភាពពិតប្រាកដ ដែលអាចធ្វើទៅបានដោយកំណត់គោលដៅបណ្តាញអគ្គិសនី។
McFadden និយាយថា “រុស្ស៊ីបានកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយរបស់យើង ទូរគមនាគមន៍ ស្ថាប័ននយោបាយ និងប្រជាធិបតេយ្យ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង” ហើយព្រមានថា “ជាមួយនឹងការវាយប្រហារតាមអ៊ីនធឺណិត រុស្ស៊ីអាចបិទបណ្តាញអគ្គិសនី ដែលនឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់។
រុស្ស៊ីបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើបណ្តាញថាមពលអ៊ុយក្រែនក្នុងពេលកន្លងមកទោះបីជាវិស័យការពារប្រទេសមានភាពប្រសើរឡើងក៏ដោយ។
យោងតាមសហរដ្ឋអាមេរិកបានឱ្យដឹងថា បញ្ញាសិប្បនិមិត្តត្រូវបានប្រើប្រាស់រួចហើយដោយពួក Hacker អ៊ីនធឺណេតរបស់កូរ៉េខាងជើង ដើម្បីព្យាយាមបង្កើតឧបករណ៍បំផ្លិចបំផ្លាញបន្ថែមទៀត ដែលជានិន្នាការមួយដែលត្រូវបានគេរំពឹងថានឹងអភិវឌ្ឍ។ McFadden នឹងនិយាយថា៖ « កូរ៉េខាងជើងគឺជាប្រទេសដំបូងគេប៉ុន្តែវានឹងមិនមែនជាប្រទេសចុងក្រោយនោះទេ៕ »
ប្រភព៖ The Guardian