|

EBC ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថលជាមួយក្រុមហ៊ុនសែលកាត (Cellcard )


នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ CAMGSM ហៅកាត់ថា Cellcard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និង EBC (Educational Broadcasting Cambodia) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

កិច្ចសហការនេះនឹងផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឱ្យការអប់រំអាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈវេទិកា EBC ដែលប្រសើរឡើង។

ពិធីចុះហត្ថលេខានេះធ្វើឡើង នៅមជ្ឈមណ្ឌលបទពិសោធន៍អតិថិជនត្រូវការរបស់សែលកាត Royal Railway ដែលត្រូវបានចុះហត្ថលេខាដោយលោកស្រី ចេង ស្រីតុម នាយករដ្ឋបាល EBC និងលោកស្រី Marina Pykhteeva ប្រធានផ្នែកប្រតិបត្តិការ សែលកាត ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការដឹកនាំនៃការបង្កើត និងប្រតិបត្តិការការផ្សាយអប់រំនៅកម្ពុជា និងឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដឹកនាំនៃការបង្កើត និងប្រតិបត្តិការការផ្សាយអប់រំនៅកម្ពុជា

កិច្ចសហការ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សែលកាតក្នុងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។ តាមរយៈការពង្រឹងវេទិកា EBC ភាពជាដៃគូនេះមានគោលបំណងផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស និងគ្រូបង្រៀន ធ្វើឱ្យការអប់រំអាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាឆ្នាំ ២០២២-២០៣៥ ដែលទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំឌីជីថលក្នុងការអនុញ្ញាតឱ្យសិស្សរៀនដោយខ្លួនឯង និងអនុវត្តលើសពីថ្នាក់រៀន។

លោកស្រី Marina Pykhteeva ប្រធានផ្នែកប្រតិបត្តិការ សែលកាត មានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ សែលកាត ប្តេជ្ញាផ្តល់អំណោយដល់សង្គម និងជួយដល់មនុស្សជំនាន់ក្រោយក្នុងពិភពឌីជីថលដែលជំរុញ ភាពជាដៃគូនេះជាមួយ EBC គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះទំនួលខុសត្រូវសង្គមសាជីវកម្ម និងជំនឿរបស់យើងលើថាមពលនៃការអប់រំឌីជីថលដើម្បីផ្លាស់ប្តូរជីវិត។”

លោកស្រី ចេង ស្រីទុំ នាយករដ្ឋបាលនៃ EBC មានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្តល់មាតិកាអប់រំឈានមុខគេ EBC ប្តេជ្ញាលើកកម្ពស់ស្តង់ដារអប់រំ និងការជំរុញជំនាញឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ “ភាពជាដៃគូរបស់យើងជាមួយ Cellcard គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការពង្រីកឱកាសសិក្សា និងការប្តេជ្ញាចិត្តរបស់យើងចំពោះថាមពលផ្លាស់ប្តូរនៃការអប់រំតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់សិទ្ធិអំណាចដល់សិស្ស គ្រូបង្រៀន និងសហគមន៍។ ពួកយើងកំពុងកសាងមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពសង្គម និងសេដ្ឋកិច្ចយូរអង្វែងនៅក្នុងប្រទេសកម្ពុជា”៕

ប្រភព៖ MoEYS