មីយ៉ាន់ម៉ា ថៃ និងឡាវ ដាក់ចេញផែនការបន្ទាន់ បន្ទាប់ពីបញ្ហាខ្យល់កខ្វក់ឆ្លងដែនកាន់តែអាក្រក់ទៅ!
ប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ បានដាក់ចេញជាផ្លូវការនូវផែនការសកម្មភាពរួមគ្នាមួយ ស្តីពីការទប់ស្កាត់អ័ព្ទឆ្លងដែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយការបំពុលបរិយាកាសក្នុងតំបន់។
ប្រទេសអាស៊ីអាគ្នេយ៍ទាំងបីបានយល់ព្រមចាត់វិធានការជាក់ស្តែង រួមមានកិច្ចសហការលើការគ្រប់គ្រងប្រព័ន្ធព្យាករណ៍ និងការត្រួតពិនិត្យ ការគ្រប់គ្រងកសិកម្មប្រកបដោយនិរន្តរភាព ការអនុវត្តច្បាប់ និងការសម្របសម្រួលអន្តរស្ថាប័ន។
ថ្លែងក្នុងពិធីសម្ពោធនោះ រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះកើតចេញពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការដោះស្រាយការកើនឡើងកម្រិត PM2.5 នៅក្នុងខ្យល់ក្នុងតំបន់ ដែលកើតចេញពីប្រភពជាច្រើន រួមទាំងឧស្សាហកម្ម ការដឹកជញ្ជូន និងជាពិសេសភ្លើងឆេះព្រៃ និងការដុតកសិកម្ម។
Maris បាននិយាយថា ប្រទេសទាំងបីបានធ្វើការរួមគ្នាក្នុងការបង្កើតផែនទីហានិភ័យអគ្គីភ័យ និងការកសាងសមត្ថភាពនៅកម្រិតទ្វេភាគី ខណៈពេលដែលកំពុងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការតាមរយៈក្របខ័ណ្ឌដូចជាកិច្ចសហប្រតិបត្តិការ Lancang-Mekong និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong នៅអនុតំបន់។
ប្រភព៖ Thea Star